Chris Brown ធ្លាប់គិតសម្លាប់ខ្លួន បន្ទាប់ពីវាយអតីតមិត្តស្រី Rihanna
- 2016-04-19 15:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chris Brown ធ្លាប់គិតសម្លាប់ខ្លួន បន្ទាប់ពីវាយអតីតមិត្តស្រី Rihanna
ចន្លោះមិនឃើញ
ក្នុងវីដេអូឯកសារផ្ទាល់ខ្លួនមួយ តារាចម្រៀង Chris Brown បាននិយាយថា លោកមានអារម្មណ៍ដូចសត្វចម្លែកអីចឹង បន្ទាប់ពីប្រើអំពើហិង្សាទៅលើអតីតមិត្តស្រី Rihanna កាលពីឆ្នាំ២០០៩ បន្ទាប់ពីបញ្ចប់ការជប់លៀងត្រៀមចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Grammys ។
ក្នុង trailer វីដេអូឯកសាររបស់ Chrisប្រមាណជាង២:៤៥នាទី ដែលមានចំណងជើងថា "Welcome to My Life” បាននិយាយពីរឿងរ៉ាវខ្លះៗនិងមតិផ្សេងៗពីតារាមួយចំនួនលើតារាប្រុសវ័យ២៦ឆ្នាំរូបនេះ។ ក្នុងនោះម្ចាស់បទ “Yeah 3x hitmaker” ក៏បានលើកពីរឿងអតីតកាលពេលវាយRihanna ថា៖"ខ្ញុំធ្លាប់គិតសម្លាប់ខ្លួន និងធ្វើអ្វីឡប់ៗផ្សេងទៀត។ ពេលដែលវាយមិត្តស្រីរួច ខ្ញុំគេងមិនលក់ ហូបមិនបានដូចមនុស្សញៀនថ្នាំអីចឹង។
ក្នុងវីដេអូ ម្ដាយរបស់ Chris Brownអ្នកស្រី Joyce Hawkinsក៏បាននិយាយទាក់ទងរឿងនេះដែរថា អំពើហិង្សានេះបានជះឥទ្ធិពលលើគ្រួសាររបស់ពួកគេ បន្ទាប់គ្រប់បណ្ដាសារព័ត៌មាននាំគ្នាផ្សាយរឿងនេះនិងឃើញរូបជាំមុខរបស់ Rihanna ។ "វាជាថ្ងៃអាក្រក់នៃជីវិតរបស់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ"។ អ្នកស្រី Joyceបន្ថែម។
ចុចអាន៖Chris Brownទិញឡានមួយគ្រឿងជូននារីម្នាក់ ដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror