“សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” កំពុង​ត្រៀម​ផលិត​​វគ្គ​២ ប៉ុន្តែ...

  • 2016-04-19 17:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​គាំទ្រ​រឿង​ភាគ​កូរ៉េ​នោះ​គឺ កំពូល​ភាពយន្ត​ភាគ "My Love From The Star” ឬ “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” នឹង​ត្រូវ​បាន​គេ​ផលិត​វគ្គ​២​នៅ​ពេល​ខាង​មុខ​នេះ។

 

 

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន​នានា​របស់​ចិន លោក Jang Tae Yoo អ្នក​ដឹក​នាំ​រឿង "My Love From The Star” បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​ខ្លួន​នៅ​ចិន​កាល​ពី​សប្ដាហ៍​មុន។ នៅ​ក្នុង​កម្មវិធី​ដដែល​នេះ​ដែរ ផលិតករ​រូប​នេះ​បាន​ទម្លាយ​ថា​វគ្គ​២​របស់​រឿង​ភាគ "My Love From The Star” កំពុង​តែ​ស្ថិត​នៅ​ក្នុង​​ដំណើរការ​ផលិត។

 

គួរ​ឲ្យ​សោក​ស្ដាយ​សម្រាប់​អ្នក​គាំទ្រ​របស់​កំពូល​រឿង​ភាគ​នេះ​ ដោយ​នៅ​ក្នុង​វគ្គ​២​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​មិន​បាន​ជួប​តារា​សម្ដែង Kim Soo Hyun និង Jun Ji Hyun នោះ​ទេ។ "Jun Ji Hyun ទើប​តែ​សម្រាល​កូន​ហើយ រីឯ Kim Soo Hyun ក៏​នឹង​ត្រូវ​ចូល​ជួរ​កងទ័ព​នៅ​ពេល​ខាង​មុខ ដូច​នេះ​ហើយ​អ្នក​ទាំង​២​នឹង​មិន​អាច​ចូល​រួម​នៅ​ក្នុង​វគ្គ​២​នេះ​បាន​ទេ"។ អ្នក​ដឹកនាំ​រឿង Jang Tae Yoo ឲ្យ​ដឹង។

 

 

“My Love From The Star” ចាប់​ផ្ដើម​ចាក់​ផ្សាយ​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៣រហូត​ដល់​ដើម​ឆ្នាំ ២០១៤ និង​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ធំ​ពី​អ្នកគាំទ្រ​ទូទាំង​អាស៊ី។ រឿង​ភាគ​នេះ​ដែរ​ក៏​បាន​ជួយ​លើក​កេរ្តិ៍ឈ្មោះ​របស់ Jun Ji Hyun និង Kim Soo Hyun ឡើង​ជា​តារា​លំដាប់​ជួរ​មុខ​នៅ​ក្នុង​​វិស័យ​សិល្បៈ​កូរ៉េ៕

 

ចុចអាន៖Song Joong Ki កំពុង​​ល្បី​កក្រើក​ តែ​នៅ​តែ​ចាញ់​ប្រៀប Kim Soo Hyun

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi