Yoona មាន​គេ​ហៅ​​ថតជាង​៣០​រឿង​​នៅ​ចិន​ដី​គោក

  • 2016-04-19 20:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​រឿង​ភាគ​បុរាណ "God of War, Zhao Yun” ត្រូវ​បាន​ចាក់​ផ្សាយ​កេរ្តិ៍ឈ្មោះ​របស់​តារា​ចម្រៀង​និង​សម្ដែង Yoona បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

 

វ៉ា​មុខ​តារា​សម្ដែង Park Shin Hye តារា​ចម្រៀង Yoona បាន​ក្លាយ​ជា​សិល្បករ​កូរ៉េ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​ចិន។ ជាមួយ​នឹង​ប្រជាប្រិយភាព​នេះ​ដែរ​បាន​ជួយ​ឲ្យ​សមាជិក​ក្រុម​ចម្រៀង Girls' Generation ទទួល​បាន​សំណើ​ថត​រឿង​ជាង​៣០​ពី​ផលិតករ​ចិន​ដីគោក។

 

 

តំណាង​របស់​ផលិតកម្ម SM Entertainment បាន​ឲ្យ​ដឹង​ថា​ពាក្យ​អញ្ជើញ​ជាង​៣០​មាន​ទាំង​រឿង​ភាគ​និង​ភាពយន្ត​បាន​បញ្ជូន​មក​ឲ្យ Yoona។ អាស្រ័យហេតុនេះ SM កំពុង​គិតគូរ​យ៉ាង​ម៉ត់ចត់​ដើម្បី​រើស​យក​រឿង​មួយ​ណា​ដែល​ស័ក្ដិសម​នឹង​តារា​ចម្រៀង​អាយុ ២៥​ឆ្នាំ​​នេះ​ជាង​គេ។ ជា​បឋម Yoona អាច​នឹង​​ចូល​សម្ដែង​រឿង​ភាគ​ថ្មី​មួយ​ជាមួយ Ma Tianyu និង Oh Sehun ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ Ruby Lin។

 

 

កេរ្តិ៍​ឈ្មោះ​ដែល​កំពុង​ល្បី​រន្ទឺ​​នៅ​ចិន​របស់ Yoona នេះ មួយ​ផ្នែក​គឺ​បាន​មក​ពី​រឿង​ភាគ "God of War, Zhao Yun”។ ត្រឹម​រយៈពេល​១២​ថ្ងៃ​ដំបូង រឿង​៦០​ភាគ​នេះ​មាន​ចំនួន​អ្នក​មើល​ជាង ២ពាន់​លាន​ដង​និង​ចំនួន​អ្នក​ទស្សនា​ប្រចាំ​ថ្ងៃ​នោះ​គឺ ២០០​លាន​ដង។

 

ទន្ទឹម​គ្នា​នឹង​រឿង​ភាគ​និង​ភាពយន្ត Yoona ក៏​កំពុង​គិត​ដល់​​លទ្ធភាព​វាយលុក​ខាង​កម្មវិធី​កម្សាន្ត​នានា​ផង​ដែរ។ មុន​នេះ​បន្តិច​ម្ចាស់​បទ "Devine” បាន​បង្ហាញ​មុខ​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព "Happy Camp” នៅ​លើ​ប៉ុស្តិ៍ Hunan របស់​ចិន៕

 

 

ចុចអាន៖“សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” កំពុង​ត្រៀម​ផលិត​​វគ្គ​២ ប៉ុន្តែ…

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទថ្មី