ព្រះនាង​អង់គ្លេស​ Kate ចាយ​​ជាង​៥​ម៉ឺន​ក្នុង​១​សប្ដាហ៍​លើ​​សំលៀក​បំពាក់

  • 2016-04-21 13:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​និង​ប៊ូតាន់ ព្រះ​នាង​អង់គ្លេស Kate Middleton បាន​ស្លៀក​សំលៀក​បំពាក់​អស់​១៧​ឈុត​និង​ចំណាយ​លុយ​ជាង​៥​ម៉ឺន​ដុល្លារ។

 

ថ្មី​ៗ​នេះ គូ​ស្វាមី​ភរិយា​របស់​ព្រះអង្គ​ម្ចាស់​ចក្រភព​អង់គ្លេស William និង​ព្រះនាង Kate Middleton បាន​ធ្វើ​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា​និង​ប៊ូតាន់​ក្នុង​រយៈពេល​១​សប្ដាហ៍។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ព្រះនាង Kate បាន​បន្ត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​​មិន​សរសើរ​មិន​បាន​ចំពោះ​ស្ទីល​ស្លៀក​ពាក់​​ដ៏​ស្អាត​ឥត​ខ្ចោះ​របស់​ខ្លួន។

 

 

ក្នុង​រយៈពេល​១​សប្ដាហ៍​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា អតីត​តារា​ម៉ូដែល​អាយុ ៣៤​ឆ្នាំ​បាន​ស្លៀក​សរុប​ខោអាវ​ចំនួន​១៧​ឈុត​ដោយ​ផ្លាស់​ប្ដូរ​ពី​២​ទៅ​៣​កំផ្លេ​ក្នុង​មួយ​ថ្ងៃ។ ហើយ​តម្លៃ​សម្រាប់​សំលៀកបំពាក់​ទាំង​នេះ​ក៏​មិន​មែន​ថោក​ធម្មតា​ដែរ។ តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​ជំនាញ តម្លៃ​សរុប​របស់​ខោអាវ​ទាំង​១៧​ឈុត​របស់​ព្រះនាង Kate ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​គឺ​ឡើង​ដល់​ជាង​៥​ម៉ឺន​ដុល្លារ​។ ក្រឡេក​មើល​ឈុត​សំលៀកបំពាក់​ស្អាត​ៗ​របស់​ព្រះនាង Kate Middleton ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​និង​ប៊ូតាន់​ទាំង​អស់​គ្នា៕

 

 
 
 
 
 
 
 
 
 
 
 
 

ចុចអាន៖មិន​​បាច់​ក្បូរក្បាច់​ច្រើន ត្រឹម​អាវ​ស​១​ក៏​អាចឲ្យ​តារា​ប្រុស​ទាំង​នេះ​សង្ហា​គ្មាន​គូ​ប្រៀប

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖huffingtonpost

អត្ថបទថ្មី