ក្នុងការប្រកាសមួយរបស់លោក Mark Zuckerberg បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខ Facebook នឹងផ្ដល់ជាសាច់ប្រាក់ដល់អ្នកប្រើប្រាស់ណាដែលនិយម Post Status ជាប្រចាំ។
ប៉ុន្តែមិនមែនរាល់អ្នកប្រើ Facebook ទាំងអស់អាចទទួលបានប្រាក់ពីការ Post របស់ពួកគេនោះទេ។ ពោលគឺមានតែគណនីដែលត្រូវបាន Facebook ទទួលស្គាល់ (verified) ប៉ុណ្ណោះដែលអាចទទួលបានប្រាក់ពីការ Post Status នានារបស់ពួកគេ។
ជាមួយគម្រោងនេះខាង Facebook ក៏បានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ដែលអាចទទួលបានប្រាក់ពី Facebook គឺពួកគេត្រូវតែ Post Status ណាដែលផ្ដល់ជាចំណេះដឹងដល់អ្នកប្រើប្រាស់ផ្សេងទៀត ឬជា Status ប្រភេទវាយតម្លៃលើផលិតផលអ្វីមួយដែលបានដាក់ Sponsor នៅលើ Facebook។ រួចហើយ Facebook និងចែកជាភាគរយទៅតាមតម្លៃនៃផលិត Sponsor នោះដល់អ្នកវាយតម្លៃ៕
អានបន្ត ៖ Facebook Messenger បន្ថែមមុខងារថ្មីអាចសន្ទនាជាក្រុមបាន
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖ verge