របៀប​​​​ Log out ​​កម្មវិធី Messenger ​ងាយៗ

  • 2016-04-23 22:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Messenger ជា​កម្មវិធី​​សម្រាប់​​ផ្ញើ​សារ​ជា​អក្សរ​ សំឡេង​ ស្ទីកគ័រ និង​​​វីដេអូ​ ​​​ភ្ជាប់​ពី​ Facebook ដែល​គេ​ទើប​​បង្កើត​​ឡើង​ឲ្យ​ប្រើ​​ប្រាស់​​នៅ​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ។​ ​ក្រោយ​​បើក​​កម្មវិធី​ Facebook លើ​​ស្មាត​ហ្វូន​ ​​បើ​លោក​អ្នក​​ចង់​​​ផ្ញើ​សារ​ទៅ​កាន់​មិត្តភ័ក្ដិ​​​ ​ ចាំ​បាច់​បំផុត​​​ត្រូវ​​ដំឡើង​ Messenger ​​មួយ​ទៀត​។

 

 

​​​កម្មវិធី​​​​​​​​ចំនួន​ពីរ​​​បើក​ស្រប​គ្នា​នេះ​ហើយ​ បាន​ធ្វើ​​អ្នក​ប្រើប្រាស់​​ Facebook ​មួយ​​ចំនួន​​ជួប​​បញ្ហា​ ពេល​​​ពួក​គេ​​ចង់​​​ប្ដូរ​គណនី Facebook ផ្សេង​ តែ​​ត្រូវ​​ជាប់​ Messenger ក្នុង​គណនី​ចាស់​ ព្រោះ​​វា​ពុំ​មាន​​ប៊ូតុង​ Log out។ ​​អ្នក​​​ខ្លះ​​​បាន​​បង្ខំ​​ចិត្ត​លុប​ចោល​​ (Uninstall) កម្មវិធី ​Messenger ​ដើម្បី​​​​​បើក​​​ចូល​​​​​​​ជាថ្មី​។ ខាង​​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ ​ដោយ​លោក​​អ្នក​មិន​បាច់​​លុប​​ Messenger រួច​​ដំឡើង​​ជា​ថ្មី​​ឲ្យ​ស្រប​នឹង​គណនី Facebook ឡើយ៖

 

១. ​ដំបូង​​​អ្នក​​ត្រូវ​​បើក​ចូល​កម្មវិធី​ Facebook ​​ឲ្យ​ដូចគ្នា​នឹង​​គណនី​​បើក​ចូល Messenger

 

២. ​ចូល​ More ផ្នែក​ខាង​ក្រោម​កម្មវិធី Facebook រួច​ចុច​ Setting =>Account Setting =>Security=>Active Sessions រួច​មើល​លើ​ពាក្យ​ Device Type: Facebook Messenger on iOS

 

៣. បន្ទាប់​ពី​ឃើញ​ហើយ​​ ចុច​​លើ​សញ្ញា​ខ្វែង​ (X) ដើម្បី​​ឲ្យ​ Messenger លោត​ពាក្យ​ Session Expired

 

៤. ចុងក្រោយ​​​លោក​អ្នក​អាច​ Log in ជា​ថ្មី​បាន​​ហើយ​៕

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Techsharez