សឹង​មិន​ជឿ!​​ តួ​រឿង “Harry Potter” ម្នាក់​ក្លាយ​ជា​កីឡាករ​វាយ​ដាក់​ទ្រុង​

  • 2016-04-26 16:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស Josh Herdman ដែល​ធ្លាប់​សម្ដែង​ក្នុង​រឿង​បែប​វេទមន្ត​ “Harry Potter” ទាំង​៨​វគ្គ​បាន​ចាប់​អាជីព​ថ្មី​ជា​កីឡាករ​វាយ​ដាក់​ទ្រុង​។

 

 

Josh Herdman ដែល​ប្រិយមិត្ត​មួយ​ចំនួន​ស្គាល់​សម្ដែង​តួ​ឈ្មោះ Gregory Goyle ក្នុង​រឿង “Harry Potter” បាន​ចេញ​វាយ​ក្នុង​អាជីព​ប្រដាល់​ចម្រុះ​ដំបូង​​កាល​ពី​ចុង​សប្ដាហ៍​ ដោយ​បាន​យក​ឈ្នះ​គូប្រកួត​អ្នក​ប្រដាល់​ប៉ូឡូញ Janusz Walachowski នៅ​ទីក្រុង Romford ភាគ​ខាង​កើត​ទីក្រុង​ឡុងដុង។

 

និយាយ​ពី​បទ​ពិសោធន៍​ការ​ចូល​ប្រដាល់ តារា​ប្រុស​វ័យ​២៨​ឆ្នាំ​បាន​ប្រាប់​ថា​៖"ខ្ញុំ​បាន​ហាត់​ក្បាច់គុន​jujitsu របស់​ជប៉ុន​អស់​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ និង​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ។ ការ​វាយ​ដាក់​ទ្រុង​ពិត​ជា​សាហាវ​និង​មិន​អាច​គិត​ទុក​មុន​បាន។ ខ្ញុំ​គិត​ថា​វា​ទាក់ទាញ​ជាង​ការ​ប្រដាល់​ធម្មតា។ ខ្ញុំ​សម្រេច​ចូល​វាយ​ដាក់​ទ្រុង​ដោយ​សារ​តែ​ការ​ហាត់​ក្បាច់គុន jujitsu របស់​ខ្ញុំ"។

 

 

 

ត្បិត​តែ​ចាប់​អាជីព​ថ្មី Josh Herdmanនៅ​តែ​ស្រឡាញ់​ការ​សម្ដែង​​ដោយ​និយាយ​ថា​៖"​ខ្ញុំ​យល់​ថា វាមិន​មែន​​ជា​ការ​ផ្លាស់​ប្ដូរ​អាជីព​ច្រើន​ទេ។ ខ្ញុំ​​នៅ​តែ​​មាន​ចិត្ត​​​ចង់​សម្ដែង​ផង​និង​វាយ​ផង"៕​

 

 

 

ចុចអាន៖ប្រវត្តិ​​ខ្លះ​ៗ​​របស់ក្មេង​ប្រុសតួ​ Mowgli ក្នុង​រឿង “The Jungle Book”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទពេញនិយម