មេ Apple ដាក់ដេញថ្លៃបាយថ្ងៃត្រង់មួយពេលមានតម្លៃ ១០ ម៉ឺនដុល្លារ
- 2016-04-26 17:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple ដាក់ដេញថ្លៃបាយថ្ងៃត្រង់មួយពេលមានតម្លៃ ១០ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនមនុស្សធម៌ CharityBuzz ជាលើកទីបួន ដោយឆ្នាំនេះលោកបានដាក់ដេញថ្លៃអាហារថ្ងៃត្រង់មួយពេល។
អ្នកដែលដេញថ្លៃអាហារថ្ងៃត្រង់នេះបានសម្រេច នឹងមានឱកាសជួបផ្ទាល់ជាមួយលោក Tim Cook ដើម្បីទទួលទានបាយថ្ងៃត្រង់នៅស្នាក់ការកណ្ដាលរបស់ Apple ដែលមានរយៈពេលប្រហែលមួយម៉ោង។ ចំពោះការដេញថ្លៃនឹងបញ្ចប់នាថ្ងៃទី៥ ខែឧសភាដោយតម្លៃដេញថ្លៃចាប់ផ្ដើមពី ១សែនដុល្លារ។
កាលពីឆ្នាំ២០១៣ អាហារថ្ងៃត្រង់នេះដេញថ្លៃបាន ៦១ ម៉ឺនដុល្លារ, ឆ្នាំ ២០១៤ ដេញបាន ៣៣ ម៉ឺនដុល្លារ និងឆ្នាំ ២០១៥ ដេញបាន ២០ ម៉ឺនដុល្លារ៕
ចុចអាន៖ មហាសេដ្ឋីចិនបោះសម្ដីថា Apple ជាក្រុមហ៊ុនហួសសម័យ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MacRumours