កុមារ​ខ្មែរ​​ពីរ​រូប​សម្ដែង​លើ​ឆាក​អន្តរជាតិ​ផ្អើល​​​បរទេស​

  • 2014-10-27 18:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​គឺ​ ចន ​ចាន់​វិសាល​​ និង​ Christsna Sot​។ គេ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​​ពេល​ឡើង​សម្ដែង​លើ​ឆាក​លំដាប់​អត្តរ​ជាតិ​ ប៉ុន្តែ​​សមត្ថភាព​របស់​ពួក​គេ​​អាច​​ធ្វើ​ឲ្យ​បរទេស​ស្ងើច​សរសេរ​មិន​បាន។

ចន ​ចាន់​វិសាល​ កាល​​​អាយុ​១៣​​ឆ្នាំ​នៅ​ឡើយ​ បាន​ឡើង​ច្រៀង​ចម្រៀង​ “Tell Me Why”​ នៅ​​ ​Opera ​House​ នា​​ទី​ក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី​​ ក្នុង​ឆ្នាំ​២០០៩​ ដើម្បី​ស្វែង​រក​មូលនិធិ​​ឲ្យ​អង្គការ​ Sunrise Children’​s Village ​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​ពី​ច្រៀង​ចប់​ កុមារ​ចេញ​ពី​អតីត​ក្មេង​ឃ្វាល​គោ​រូប​នេះ​ទទួល​បាន​ការ​ទះ​ដៃ​អបអរ​សាទរ​យ៉ាង​កង​រំពង។ ចុច​ត្រង់​នេះ​ ដើម្បី​មើល​ប្រវត្តិ​ទាំង​ស្រុង​​របស់​ចន ​ចាន់​វិសាល

 

http://youtu.be/RmyxnyF7T2s

 

ចំណែក​ Christsna Sot​ ជា​កូន​ខ្មែរ​កើត​នៅ​អាមេរិក​ បាន​ឡើង​ឆាក​ប្រកួត​សូត្រ​កំណាព្យ​ក្នុង​កម្មវិធី “Brave New Voices” ឬ​ “សំឡេង​ថ្មី​ដ៏​ក្លាហាន”​ ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពិភពលោក​ HBO​ ក្នុង​ឆ្នាំ​២០០៩​ ដូច​គ្នា។ កាលណោះ​ ​គេ​មាន​អាយុ​ទើប​តែ​១៤​ឆ្នាំ​ អាច​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ពី​មុខ​​គេ​ ក្រោក​ឈរ​ទះ​ដៃ​អបអរ​សាទរ​នឹង​អត្ថន័យ​នៃ​កំណាព្យ​របស់​គេ​ផង​ និង​ភាព​ក្លាហាន​របស់​គេ​ផង។

 

http://youtu.be/UDrabyySvEY

អត្ថបទថ្មី