កង់កាលីប មានបំពាក់ RAM ដល់ទៅ 4GB
- 2016-04-26 21:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់កាលីប មានបំពាក់ RAM ដល់ទៅ 4GB
ចន្លោះមិនឃើញ
LeEco ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកំពុងរីកដុះដាលមួយរបស់ចិន មានផលិតផលមួយដ៏គួរឲ្យចាប់អារម្មណ៍ គឺកង់ប្រភេទ Mountain Bike មានបំពាក់មកស្រាប់ដោយស្មាតហ្វូនមួយគ្រឿង RAM ទំហំ ៤GB។
កង់ដែលបង្ហាញខាងលើនេះមានឈ្មោះថា Le Syvrac ដោយស្មាតហ្វូនភ្ជាប់មកជាមួយវានោះ គឺមានអេក្រង់៤អ៊ីញ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android។ មិនតែប៉ុណ្ណោះថែមទាំងមានបំពាក់ទៅដោយ Sensor វាស់ចង្វាក់បេះដូង, រន្ធបំពងសំឡេង និងកាមេរ៉ា។
កង់ដ៏ទំនើបនេះអាចបាញ់ចេញជាកាំរស្មីឡាស៊ែរពណ៌ក្រហមនៅជុំវិញខ្លួនរបស់វា ដើម្បីផ្ដល់ជាសញ្ញាដល់អ្នករួមដំណើរនៅក្បែរៗ ឲ្យស្ថិតនៅឆ្ងាយពីកង់នេះ។
កង់ Le Syvrac របស់ក្រុមហ៊ុន LeEco មានដាក់លក់នៅប្រទេសចិនក្នុងតម្លៃចាប់ពី ៨០០ដុល្លារដែលជាប្រភេទធម្មតា រហូតដល់ ៦០០០ដុល្លារចំពោះជម្រើសកង់មានតួផលិតពីសារធាតុកាបូនសុទ្ធ៕
ចុចអាន៖ មហាសេដ្ឋីចិនបោះសម្ដីថា Apple ជាក្រុមហ៊ុនហួសសម័យ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TheVerge