តារាអ៊ីនធឺណិតម្នាក់រីកចិញ្ចើមដូចឈីងចាំងដោយសារ ...
- 2016-04-26 21:28:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាអ៊ីនធឺណិតម្នាក់រីកចិញ្ចើមដូចឈីងចាំងដោយសារ ...
ចន្លោះមិនឃើញ
កាលពីដើមខែនេះ Mildmint ដែលជាតារាអ៊ីនធឺណិតថៃ ធុញទ្រាន់នឹងចិញ្ចើមធម្មជាតិ បានសម្រេចចិត្តសាក់ចិញ្ចើមដើម្បីជួយបង្កើនភាពស្អាត តែចុងក្រោយនាងត្រូវទទួលការឈឺចាប់ទៅវិញ។
Mildmint បាននិយាយថា នាងអាចទ្រាំនឹងការឈឺចាប់ពេលសាក់ចិញ្ចើមបាន ប៉ុន្តែនាងបានយំតែម្ដងពេលឃើញលទ្ធផលខុសពីខ្លួនចង់បាន។ បន្ទាប់ពីសាក់រួចចិញ្ចើមរបស់នាងឡើងធំដូចតួតុក្កតាជប៉ុន ឈីងចាំង (Shin-chan) អីចឹង។ ថ្មីៗនេះ តារាស្រីម្នាក់នេះបានចែករំលែកមេរៀនដ៏អាក្រក់នេះទៅមិត្តភ័ក្ដិក្នុងអ៊ីនធឺណិតដើម្បីប្រុងប្រយ័ត្ន ចំពោះសេវាកម្មតាមអនឡាញ។
Mildmint បានបង្ហោះរូបចិញ្ចើមដ៏ធំរបស់នាងលើបណ្ដាញសង្គម បន្ទាប់ពីសាក់រួច ថែមទាំងនិយាយថា៖"នេះជាមេរៀនមិនអាចភ្លេចបាន។ វាបង្រៀនខ្ញុំឲ្យឈប់ជឿលើការវាយតម្លៃតាមអនឡាញទៀតហើយ"។ ដូចនារីដទៃ Mildmintបានចំណាយ ៣ ៥០០បាត (ប្រហែល១០០ដុល្លារ) សម្រាប់ថ្នាំសាក់នេះ។ ប៉ុន្តែបច្ចេកវិទ្យាខ្ពស់ តារាស្រីម្នាក់បានទៅព្យាបាល ពេលនេះចិញ្ចើមរបស់នាងបានវិលដូចដើមវិញហើយ៕
ចុចអាន៖តារាសម្ដែងថៃម្នាក់មានរឿងក្រោយលើកផ្ទាំងប្រកាសរើសប្ដីនិងថាខ្លួននៅព្រហ្មចារី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts