វិធីធ្វើនំផ្កា ស្រួយឆ្ងាញ់ ងាយៗដោយខ្លួនឯងនៅផ្ទះ
- 2016-04-29 13:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធ្វើនំផ្កា ស្រួយឆ្ងាញ់ ងាយៗដោយខ្លួនឯងនៅផ្ទះ
ចន្លោះមិនឃើញ
នំនេះត្រូវគេហៅឈ្មោះនំផ្កា ដោយសារវាមានរូបរាងស្រដៀងទៅនឹងផ្កាកំពុងរីក។ នំផ្កាមានលក្ខណៈស្រួយឆ្ងាញ់ពេលទុកត្រជាក់ តែបើនៅក្ដៅទើបស្រង់ពីខ្លាញ់វាទន់ស្វិត។ នំនេះទទួលការពេញនិយមពីក្មេងៗ និងយុវវ័យ ព្រោះញ៉ាំវាច្រើនកាន់តែជក់មាត់ បើលោកអ្នកចង់ចេះធ្វើនំនេះ អាចសាកល្បងតាមវិធីងាយៗខាងក្រោមនៅផ្ទះជាមួយគ្រឿងផ្សំអាចរកបានតាមតូបលក់នានា។
គ្រឿងផ្សំ សម្រាប់ធ្វើនំកន្លះចានធំ៖
-ម្សៅអង្ករ ២៥០ក្រាម
-ខ្ទិះដូង ៥០ក្រាម
-ទឹកកំបោរថ្លា ៦៥ក្រាម
-ស្ករស ១២០ក្រាម
-អំបិលកន្លះស្លាបព្រា
-ល្ង ១ស្លាបព្រា
-ប្រេងឆា ១កូនចាន
-ពុម្ពដែករាងផ្កា
វិធីធ្វើ៖ -ដាក់គ្រឿងផ្សំទាំងអស់ ច្របាច់បញ្ចូលគ្នាក្នុងចានធំមួយ រួចកូរឲ្យសព្វ
-ដាក់ខ្ទះភ្លើងចាក់ខ្លាញ់ចូល ទុកឲ្យក្ដៅ រួមទាំងជ្រលក់ពុម្ពក្នុងខ្លាញ់ឲ្យក្ដៅផង ដើម្បីកុំឲ្យជាប់នំពេលចៀន
-ត្រាំខ្លាញ់រួច យកពុម្ពជ្រលក់ក្នុងម្សៅកូររួច នោះវាជាប់ពុម្ព រួចលើកយកបំពងតែម្ដង
-ចុងក្រោយស្រង់ទុកលើចង្អើរឲ្យស្រកខ្លាញ់ជាការស្រេច ធ្វើបែបនេះដដែលៗច្រើនដង រហូតអស់ម្សៅ៕
ចុចអាន៖ វិធីធ្វើស៊ុបបាយបង្គា តែមួយភ្លែតបានញ៉ាំ
ចុចអាន៖ វិធីធ្វើ Cocktail ៥ មុខងាយៗដោយខ្លួនឯង (វីដេអូ)
ចុចអាន៖ រៀនធ្វើបង្អែមបាយដំណើបសង់ខ្យាទុរេន ងាយៗ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Youtube