វិធីធ្វើឲ្យ Folder លើ iPhone មានរាងមូល មិនបាច់ Jailbreak
- 2016-04-30 17:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធ្វើឲ្យ Folder លើ iPhone មានរាងមូល មិនបាច់ Jailbreak
ចន្លោះមិនឃើញ
ថ្មីៗនេះវិបសាយជប៉ុនមួយបានរកឃើញគន្លឹះថ្មីមួយ អាចប្ដូររូបរាង Folder លើ iPhone ដែលមានរាងបួនជ្រុងទៅជារាងមូលបានយ៉ាងងាយ ដោយមិនត្រូវការ Jailbreak នោះឡើយ។ វិធីធ្វើមានដូចខាងក្រោម៖
@ដំបូងចូលទាញយករូបភាពណាមួយក្នុងវិបសាយ http://heyeased.weebly.com/round-folders.html
@បន្ទាប់មកចូលទៅកាន់ Settings → Wallpaper → Choose a New Wallpeper រួចជ្រើសរើសរូបភាពដែលអ្នកបានទាញយកអម្បាញ់មិញនេះ ដើម្បីកំណត់វាជា Wallpaper ថ្មីលើទូរសព្ទ
@ពេលរួចរាល់អ្នកនឹងឃើញថាប្រអប់ Folder បានប្ដូររូបរាង ទៅជារាងមូលយ៉ាងស្រស់ស្អាត
បញ្ជាក់ថាគន្លឹះខាងលើអាចអនុវត្តន៍បានតែនៅលើឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 9.3 ឡើងទៅតែប៉ុណ្ណោះ៕
ចុចអាន៖ រៀនកំណត់ពាក្យកាត់លើ iPhone ដើម្បីវាយបញ្ចូលអ៊ីម៉ែលបានលឿន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ RedmondPie