មេ Apple៖ មនុស្សគ្រប់គ្នាមិនអាចរស់ដោយគ្មាន iPhone ជំនាន់ថ្មីបានឡើយ
- 2016-05-03 20:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple៖ មនុស្សគ្រប់គ្នាមិនអាចរស់ដោយគ្មាន iPhone ជំនាន់ថ្មីបានឡើយ
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានព្រលយសម្ដីថា គ្មាននរណាម្នាក់អាចរស់ដោយគ្មានផលិតផលជំនាន់ថ្មីរបស់ខ្លួនបានឡើយ។
លោកបានលើកឡើងដូចនេះថា៖ "ពួកយើងនៅមានរបកគំហើញល្អៗជាច្រើន ដូចជា iPhone ជំនាន់ថ្មី ដែលនឹងជំរុញឲ្យអ្នកប្រើទូរសព្ទ iPhone ចាស់ៗប្ដូរមកប្រើ iPhone ជំនាន់ថ្មីនេះ។ ពួកយើងនឹងផ្ដល់ជូនផលិតផលដែលអ្នកមិនអាចរស់ដោយគ្មានវាបាន ដោយអ្នកមិនបានដឹងថាត្រូវការផលិតផលនោះឡើយនាបច្ចុប្បន្ន។ អ្នកនឹងក្រឡេកមើលក្រោយ ហើយគិតថា "ខ្ញុំរស់នៅដោយគ្មានវាបានដោយយ៉ាងម៉េច?”។
លោក Tim Cook បានថ្លែងដូចនេះបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថាមានធ្លាក់ចុះខ្លាំង មិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៣ មក៕
ចុចអាន៖ មេ Apple ដាក់ដេញថ្លៃបាយថ្ងៃត្រង់មួយពេលមានតម្លៃ ១០ ម៉ឺនដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TNW