អ្នក​ប្រើ​ប្រាស់​ iPhone មិន​គួរ​មើល​រំលង​មុខងារ​មួយ​នេះ​

  • 2016-05-04 13:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ភាគ​ច្រើន​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ពី​មុខ​ងារ​ដ៏​ពិសេស​មួយ​លើ​ទូរសព្ទ iPhone​ ដែល​ធ្វើ​ឲ្យ​​បទ​ពិសោធន៍​នៃ​ការ​ស្ដាប់​ចម្រៀង​កាន់​តែ​ប្រសើរ​ជាង​មុន។

 

 

មុខងារ​នោះ​គឺ​ Sound Check ដែល​វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ Settings → Music → Sound Check។ មុខងារ​នេះ​​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការ​បញ្ចេញ​សំឡេង​របស់​បទ​ចម្រៀង​​ ដោយ​​សារ​តែ​បទ​ចម្រៀង​ខ្លះ​មាន​សំឡេង​ឮ​ខ្លាំង និង​បទ​ខ្លះ​ទៀត​មាន​សំឡេង​ខ្សោយ​ជា​ដើម។

 

 

​​

ពេល​ដំណើរ​ការ​មុខងារ​នេះ​ វា​នឹង​ចាប់​ផ្ដើម​វិភាគ​លើ​សំឡេង​នៃ​បទ​ចម្រៀង​ដែល​មាន​ក្នុង​ទូរសព្ទ​ ដោយ​ពិនិត្យ​មើល​កម្រិត​សំឡេង​បទ​នីមួយៗ ឲ្យ​ស្ថិត​នៅ​កម្រិត​ស្មើ​គ្នា។ មុខងារ​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​អ្នក​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង៕

 

ចុច​អាន៖ វិធី​ធ្វើ​ឲ្យ​ Folder លើ​ iPhone មាន​រាង​មូល ​មិន​បាច់​ Jailbreak

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Apple​​​