កុមារា​​ហ្វាំង​ឡង់​​​​ទទួល​​ប្រាក់​រង្វាន់​ ១០ ០០០ ដុល្លារ​ក្រោយ​រក​ឃើញ​បញ្ហា​លើ Instagram

  • 2016-05-04 17:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​​សញ្ជាតិ​ហ្វាំងឡង់​​ម្នាក់ ទទួល​បាន​ប្រាក់​រង្វាន់​​ ១០ ០០០​ដុល្លារ​ ពី​​ Facebook បន្ទាប់​ពី​រក​ឃើញ​បញ្ហា​ (Bug) មួយ​នៅ​លើ​កម្មវិធី​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ Facebook។

 

 

ក្មេង​ប្រុស​ដែលមាន​វ័យ​ ១០​ឆ្នាំ​ រូប​នោះ​​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ថា​ Jani បាន​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី​មួយ​លើ​កម្មវិធី​ Instagram ដែល​អាច​ឲ្យ​​រូប​គេ​ផ្ទាល់​លុប​ចោល​ Comment ​មាន​នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន។ ក្រោយ​ពី​ប្រទះ​ឃើញ​​ គេ​​ក៏​បាន​​ផ្ដល់​ដំណឹង​ទៅ​ដល់​​ក្រុម​ការងារ​របស់​ Facebook ហើយ​ក្រុមហ៊ុន​​ក៏​បាន​ផ្ដល់​ជា​ប្រាក់​រង្វាន់​ដល់​កុមារា​រូប​នោះ​។

 

មួយ​ម៉ឺន​ដុល្លារ​អាច​និយាយ​បាន​ថា​ជា​ទំហំ​ទឹក​ប្រាក់​មួយ​ដ៏​ច្រើន​ ប៉ុន្តែ​​មិន​អាច​ប្រៀប​នឹង​ផល​ប៉ះពាល់​​នៃ​បញ្ហា​ដែល​កុមារា​ Jani បាន​រក​ឃើញ​នោះ​ឡើយ៕​​​​​​​​​​​​

​​

ចុច​អាន៖  មេ​ Apple៖ មនុស្ស​គ្រប់គ្នា​មិន​អាច​​រស់​​​ដោយ​គ្មាន​ iPhone ជំនាន់​ថ្មី​បាន​ឡើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ HuffingtonPost​