Justin Bieber បោកទូរសព្ទបុរសម្នាក់ចោល ត្រូវគេប្ដឹងទារ១០ម៉ឺនដុល្លារ
- 2016-05-04 20:54:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber បោកទូរសព្ទបុរសម្នាក់ចោល ត្រូវគេប្ដឹងទារ១០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀង Justin Bieber កំពុងត្រូវបានបុរសម្នាក់ប្ដឹងទារសងជំងឺចិត្ត១០ម៉ឺនដុល្លារ ដោយសារតារារូបនេះបោកកម្ទេចទូរសព្ទរបស់គេនៅក្លឹបមួយកន្លែង។ នេះតាមសារព័ត៌មាន US ។
តារាវ័យ២២ឆ្នាំបានបំផ្លាញទូរសព្ទលោក Robert Earl Morgan ពេលដែលបុរសរូបនេះព្យាយាមថត Justin កំពុងបំផ្លាញបំពង់ចាក់ស្រា។ រឿងហេតុកើតឡើងនៅក្លឹបកម្សាន្តមួយឈ្មោះ Cle ទីក្រុង Houston រដ្ឋ Texas កាលពីខែមុន។
តាមពាក្យបណ្ដឹងរបស់ Robert Earl Morgan បានបញ្ជាក់ថា៖"Justinបានកើតក្ដៅក្រហាយយ៉ាងខ្លាំងពេលឃើញ Robert ថត ហើយក៏ឆក់យកទូរសព្ទបោកចោលបែកខ្ទេចខ្ទីជាបំណែក"។ តាមហេតុផលដែល Robertប្ដឹងទារលុយពីម្ចាស់បទ "Sorry” ច្រើនបែបនេះដោយសារ ក្នុងទូរសព្ទមានរូបសំខាន់ៗជាច្រើនដូចជា រូបខួបកំណើតលោកយាយរបស់គេគម្រប់១០០ឆ្នាំ វីដេអូដំណើរកម្សាន្តផ្សេងៗនិងរូបជាង៥០០០សន្លឹកផ្សេងទៀត។ គេក៏បានបាត់លេខអ្នករកស៊ីជាមួយគ្នាអស់ទៀតផង៕
ចុចអាន៖Justin Bieber ឈូសសក់ ចូលរួមពិធីភ្ជាប់ពាក្យឪពុក ទាំងទឹកមុខស្ងួតចែស
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror