កម្មវិធី Messenger ផ្តល់លើសពីការជជែកកម្សាន្តធម្មតា
- 2016-05-09 21:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Messenger ផ្តល់លើសពីការជជែកកម្សាន្តធម្មតា
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនដឹងពីសមត្ថភាពរបស់កម្មវិធី Facebook Messenger នៅឡើយទេ ដោយវាអាចធ្វើអ្វីផ្សេងបានច្រើនលើសពីការផ្ញើសារជាអក្សរបែបធម្មតា។
-ផ្ញើសារជាសំឡេង
ចុចលើសញ្ញាថតសំឡេង (Voice) ដើម្បីប្រើប្រាស់មុខងារផ្ញើសារជាសំឡេង។ មុនចាប់ផ្ដើមថតសំឡេងត្រូវចុចលើអក្សរ Record ឲ្យជាប់ ពេលនិយាយសារសំឡេងចប់សឹមពន្លែងដៃចេញ នោះសារសំឡេងនឹងផ្ញើទៅដោយស្វ័យប្រវត្តិ។
-សន្ទនាជាសំឡេងនិងជាវីដេអូ
ចុចលើសញ្ញាទូរសព្ទនៅផ្នែកខាងលើ ខាងស្ដាំ ដើម្បីសន្ទនាជាសំឡេង ឬចុចលើសញ្ញាកាមេរ៉ាវីដេអូដើម្បីសន្ទនាជាវីដេអូ។
-សន្ទនាជាក្រុម
បើកក្រុម Chat ណាមួយរួចចុចលើសញ្ញាទូរសព្ទនៅផ្នែកខាងលើខាងស្ដាំ រួចចុចលើសមាជិកក្រុមមួយឬច្រើន ដែលអ្នកចង់សន្ទនាជាមួយ។
-អាចលេងហ្គេម
អ្នកអាចលេងហ្គេមអុកជាមួយមិត្តភ័ក្ដិដោយគ្រាន់តែវាយពាក្យថា "@fbchess play” ទៅក្នុងប្រអប់ Chat ហើយក៏អាចលេងហ្គេមបាល់ទះបានដោយគ្រាន់តែបញ្ជូល Emoji រូបបាល់ទះទៅក្នុងប្រអប់ Chat តែប៉ុណ្ណោះ។
-ចែករំលែកទីតាំងបច្ចុប្បន្នរបស់អ្នកទៅឲ្យមិត្តភ័ក្ដិ
ចុចលើសញ្ញា ចុចបី នៅផ្នែកខាងក្រោម រួចជ្រើសលើពាក្យថា Location។ អ្នកអាចចែករំលែកទីតាំងបច្ចុប្បន្ន ឬចែករំលែកទីតាំងណាផ្សេងលើផែនទីបាន។
-ផ្ញើរូបភាពថតចេញពីកាមេរ៉ាភ្លាមៗ
អ្នកអាចផ្ញើរូបភាពបានជាពីររបៀបគឺ ផ្ញើរូបដែលមានលើទូរសព្ទស្រាប់ ឬផ្ញើរូបថតភ្លាមៗបាន ដោយចុចលើសញ្ញាកាមេរ៉ានៅជួរខាងក្រោម រួចចុចថតយករូបភាព៕
ចុចអាន៖ មិនសប្បាយមិត្តភ័ក្តិ Tag រូបផ្តេសផ្តាស សាកវិធីនេះទៅ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TechInsider