Facebook ឈ្នះ​ក្ដី​ម៉ាក​​សញ្ញា​ ដែល​ត​ទល់​ជា​មួយ​ហាង​តែ​គុជ​នៅ​ចិន

  • 2016-05-10 16:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​​ក្រុង​ប៉េកាំង​បាន​សម្រេច​កាត់​ឲ្យ​ក្រុមហ៊ុន​ Facebook ឈ្នះ​ លើ​រឿង​ក្ដី​​ម៉ាក​​សញ្ញា​ដែល​ប្ដឹង​ត​ទល់​ជា​មួយ​ហាង​តែ​គុជ​ក្នុង​ស្រុក​មួយ​នៅ​ចិន។

 

 

តុលាការ​បាន​ប្រកាស​ថា​ ក្រុមហ៊ុន​តែ​គុជ​ឈ្មោះ​ Zhongshan Pearl River បាន​រំលោភ​លើ​សីលធម៌​ចម្បង​មួយ​ ដោយ​មាន​គោល​បំណង​​ចង់​​ចម្លង​ឈ្មោះ​នៃ​​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​មួយ។ ក្រុមហ៊ុន​តែ​គុជ​ចិន​ខាង​លើ​បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធ​ប្រើ​ម៉ាក​សញ្ញា​តាំង​ពី​ឆ្នាំ​ ២០១១​ មក​ម្ល៉េះ​ ហើយ​ក្នុង​ឆ្នាំ​ ២០១៤​ ទើប​តុលាការ​ផ្ដល់​សិទ្ធ​ឲ្យ​ប្រើ​ប្រាស់។

 

ឃើញ​ដូច​នេះ​បណ្ដាញ​ Facebook ក៏​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ ដោយ​លទ្ធផល​នៃ​ការ​ប្ដឹង​ផ្ដល់​ទើប​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ កន្លង​ទៅ​​ថ្មីៗនេះ។​

 

កាល​ពី​សប្ដាហ៍​មុន​តុលាការ​ចិន​បាន​សម្រេច​​កាត់​ឲ្យ​ក្រុមហ៊ុន​ Apple ចាញ់ លើ​​ក្ដី​ទាក់​ទង​នឹង​ម៉ាក​សញ្ញា​ iPhone ដែល​ស្រដៀង​ទៅ​នឹង​រឿង​ក្ដី​ខាង​លើ​ដែរ៕

 

ចុច​អាន៖ Apple ចាញ់​ក្តី​នៅ​​ចិន​ ​រឿង​ក្ដី​ម៉ាក​សញ្ញា​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ WSJ​​​​​​​

អត្ថបទថ្មី