ចិនឈានដល់តេស្ដតេឡេស្កុបមហិមាលើលោក អាចរកមើលសត្វក្រៅភព
- 2016-05-11 15:45:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនឈានដល់តេស្ដតេឡេស្កុបមហិមាលើលោក អាចរកមើលសត្វក្រៅភព
ចន្លោះមិនឃើញ
ចិនស្ទើរតែបញ្ចប់ការសាងសង់តេឡេស្កុបដ៏ធំបំផុតលើផែនដី (FAST) ទៅហើយ និងគ្រោងតេស្តមើលដំណើរការគម្រោងលើកដំបូងឆាប់ៗខាងមុខនេះ។
FAST នឹងក្លាយជាកុំព្យូទ័រមានល្បឿនលឿនបំផុតក្នុងលោកមួយ សម្រាប់គណនាតារាសាស្ត្រ ឬហៅ Sky Eye 1 ដើម្បីរុករកមើលជីវិតសត្វក្រៅភព និងចំណុចប្រហោងខ្មៅដ៏អាថ៌កំបាំង។ តេឡេស្កុបរាងស្វ៊ែរមានជម្រៅ ៥០០ម៉ែត្រ និងធំជាងទីលានបាល់ទាត់ ៣០ ដង ដែលបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១១ ព័ទ្ធជុំវិញដោយភ្នំ ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន។
Sky Eye 1 មានសមត្ថភាពខួរក្បាលដ៏អស្ចារ្យ និងប្រតិបត្តិការយ៉ាងល្អប្រសើរ ដែលអាចគណនាលេខរាប់លានកោដិ (ដល់ 1024 ) ក្នុងរយៈពេលតែមួយវិនាទីប៉ុណ្ណោះ។ FAST អាចចាប់បានរលកសញ្ញាដ៏សែនឆ្ងាយប្រមាណដប់ពាន់លានឆ្នាំពន្លឺថែមទៀត។
ឧបករណ៍នេះបានធ្វើឲ្យចិន មានប្រព័ន្ធតាមដានអវកាសចាប់ពីគន្លងព្រះចន្ទ ដល់ជាយខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ។ ដូច្នេះបើមានជីវិតសត្វក្រៅភពមែន នឹងមិនអាចគេចផុតពីតេឡេស្កុបយក្សនេះបានឡើយ៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព ៖ CCTV