ទូរសព្ទ​ Android នៅ​តែ​មាន​​បញ្ហា​​ខ្ពស់​ជាង​​​ iOS

  • 2016-05-12 16:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើ​ស្ថិតិ​នៃ​ការ​ធ្វើ​តេស្ត​របស់​ក្រុមហ៊ុន​ ​Blancco Technology Group បាន​បង្ហាញ​ថា​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android នៅ​តែ​មាន​បញ្ហា​​ខ្ពស់​ជាង​ទូរសព្ទ​​ប្រើ​ iOS។

 

 

សម្រាប់​ត្រីមាស​ដំបូង​នា​ឆ្នាំ​ ២០១៦​ លទ្ធ​បង្ហាញ​ថា​ Android មាន​ភាគ​រយ​​​​បញ្ហា​​ ៤៤​% និង​ iOS មាន​ចំនួន​ ២៥% បើ​​ប្រៀប​នឹង​ត្រីមាស​មុន​ Android មាន​ដល់​ ៨៥% និង​ iOS ១៥%។ ស្ថិតិ​របស់​ Blancco បាន​បង្ហាញ​ទៀត​ថា​ ផលិតផល​ Android ដែល​មាន​បញ្ហា​​ខ្ពស់​ជាង​គេ​គឺ​ Samsung Galaxy S6, Galaxy S5 និង​ Lenovo K3 Note។

 

 

ចំណែក​ឯ​ខាង​ផលិតផល​ iOS ឯ​ណេះ​វិញ​គឺ​​មាន​ iPhone 6 និង​ iPhone 5s ដែល​ជួប​ប្រទះ​បញ្ហា​ច្រើន​ជាង​គេ។

 

 

បញ្ហា​ដែល​​​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ​លើ​ទូរសព្ទ​​ Android ​និង​ iOS គឺ​​បញ្ហា​កាមេរ៉ា​, មុខងារ​ Touch, ការ​សាក​ថ្ម​, រន្ធ​ស្រូប​សំឡេង​ និង​បញ្ហា​បច្ចេកវិទ្យា​ស៊ីម​ពីរ៕​​​​

 

ចុច​អាន៖ មេម៉ូរីកាត​ Samsung ទំហំ​ ​២៥៦​ GB​ ​​តម្លៃ​ ​២៤៩​ ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AppleInsdier​​​​​​​​​

អត្ថបទថ្មី