ខំ​រៀប Rubik Cube ៨៤០ដុំ បី​យប់​ឲ្យ​ចេញ​រូប​នារី​ក្នុង​សុបិន តែ​លទ្ធផល...

  • 2016-05-13 18:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ ២៧ឆ្នាំ ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Tong Aona បាន​ចំណាយ​ពេល​បី​យប់ រៀប Rubik Cube  ចំនួន ៨៤០ដុំ ទៅ​តាម​ពណ៌​ឲ្យ​ចេញ​រូប​នារី​ក្នុង​សុបិន​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្នេហ៍​ស្មោះ តែ​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក។

 

 

ដោយ​សារ​តែ​ចង់​បញ្ជាក់​ពី​ក្តី​ស្នេហ៍​ទៅ​កាន់​នារី​ដែល​ខ្លួន​លួច​ស្រឡាញ់ Tong Aona ប្រាប់ CNN ថា លោក​ចំណាយ​ពេល​បី​យប់​​​មិន​បាន​គេង ដើម្បី​រៀប Rubik Cube ៨៤០ដុំ និង​​​ចំណាយ​ប្រាក់​អស់ ៤៦០ដុល្លារ។ ចំពោះ​ការ​គូរ​ប្លង់​រូប​នារី​ក្នុង​សុបិន កម្ពស់ ២,៦ម៉ែត្រ និង​ទទឹង ១,៣៧ម៉ែត្រ Tong ប្រើ​ពេល​ដល់​ទៅ ២ខែ​ឯ​ណោះ។

 

ក្រោយ​រូប​នារី ដែល​​លោក Tong ប្រើ Rubik Cube ៨៤០ដុំ ចំណាយ​ពេល​រៀប​អស់​បី​យប់​រួច​រាល់ បុរស​កម្សត់​នេះ ក៏​យក​ទៅ​បង្ហាញ​នារី​ដែល​ជា​ម្ចាស់​រូប តែ​ត្រូវ​នាង​បដិសេធ​​​។

 

 

“ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​នាង​ភ្ញាក់​ផ្អើល​ហើយ​ប្រាប់​នាង​ថា​ខ្ញុំ​ចូល​ចិត្ត​នាង តែ​ទីបំផុត ត្រូវ​គេ​បដិសេធ​ទៅ​វិញ"។

 

យ៉ាង​ណា លោក Tong មិន​ប៉ះ​ពាល់​អារម្មណ៍​អ្វី​ធំ​ដុំ​ទេ តែ​គ្រាន់​តែ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត​ចំពោះ​រូប​ដ៏​ធំ​នៅ​ក្នុង​បន្ទប់​លោក​នោះ។ បណ្តា​អ្នក​លេង​អ៊ីនធឺណិត​​បុរសៗ​នៅ​ចិន​ក៏​បាន​សរសើរ​​ពី​ទឹក​ចិត្ត​របស់ Tong ហើយ​ក៏​អាណិត​អាសូរ​លោក​ ដែល​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ជាក់​ពី​ស្នេហា តែ​ត្រូវ​ទទួល​​ភាព​​​ឈឺ​ចាប់​ទៅ​វិញ៕

 

 

អា​ន៖ វីដេអូ​​ពិសេស​សម្រាប់​​អ្នក​ចូលចិត្ត​​ផលិតផល Brand Brand ធ្វើ​ពី​ស្បែក​សត្វ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Shanghaiist