ជួប​បុរស​ដែល​កើត​មក​បត់​ក្បាល​ទៅ​ក្រោយ តែ​មិន​ចុះ​ចាញ់​នឹង​ឆាក​ជីវិត

  • 2016-05-13 20:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oliveria មក​ពី​តំបន់ Monte Santo ប្រទេស​ប្រេស៊ីល បាន​កើត​មក​ជាមួយ​នឹង​​ជំងឺ​ម៉្យាង​​ដែល​អាការៈ​នេះ​កម្រ​កើត​មាន​ណាស់  ដោយ​បាន​ធ្វើ​ឲ្យ​ដៃ​ជើង​បត់​ចូលគ្នា​និង​ក្បាល​បត់​មក​ក្រោយ។

 

 

ក្នុង​ថ្ងៃ​ចាប់​កំណើត បន្ទាប់​ពី​ឃើញ​រូបរាង​ស្វិត​និង​បត់​ចូល​គ្នា​បែប​នេះ​ លោក​គ្រូ​ពេទ្យ​បាន​ផ្ដល់​ដំបូន្មាន​ទៅ​ម្ដាយOliveriaថា​ គួរ​តែ​​​ឲ្យ​គេ​ស្លាប់​ទៅ​វិញ​ទៅ​។ យ៉ាងណាក្ដី ​ម្ដាយ​របស់​ Oliveriaបាន​បដិសេធ​និង​ចិញ្ចឹម​រូប​គេ​រហូត​ដល់​បច្ចុប្បន្ន​អាយុ​៤០​ឆ្នាំ។

 

ទោះ​ជា​កើត​មក​មាន​កាយសម្បទា​មិន​ដូច​មនុស្ស​ធម្មតា Oliveria មិន​ដែល​ចុះ​ចាញ់​ឆាក​ជីវិត​ឡើយ។ គេ​បាន​រៀន​ដោយ​ខ្លួន​ឯង​ដោយ​ប៊ិច​ដាក់​ចូល​មាត់​ដើម្បី​សរសេរ​អក្សរ​និង​យក​បបូរមាត់​បញ្ជា​លើ​ទូរសព្ទ​និង​ Mouse កំព្យូរទ័រ។ ទោះ​ជា​លំបាក ​បុរស​អភ័ព្វ​នៅ​តែ​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់។

 

 

បច្ចុប្បន្ន Oliveria បាន​បង្កើត​សៀវភៅ​មួយ​ដែល​មាន​ឈ្មោះ​ថា "The world is the wrong way around” ដែល​រៀបរាប់​ពី​ជីវិត​​តស៊ូ​របស់​លោក។ មិនតែប៉ុណ្ណោះ​ Oliveria ធ្លាប់​ធ្វើ​ជា​វាគ្មិន​​ថ្លែង​សុន្ទរកថា​​ដើម្បី​បំផុត​គំនិត​តស៊ូ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​ៗ​ជា​ច្រើន៕

 

 

 

 

ចុចអាន៖សៀងហៃ រៀបចំ​ពិធី​បុណ្យ​សាក់​អន្តរជាតិ​ មាន​អ្នក​ចូលរួម​រាប់​រយ​នាក់​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail