សុនខ​មុខ​អាក្រក់​បំផុត​ក្នុង​លោក ទទួល​​រង្វាន់​វីរបុរស ព្រោះ​អំពើ​សប្បុរស

  • 2016-05-13 22:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​មុខ​អាក្រក់​ជាង​គេ​លើ​លោក Mugly បាន​ឈ្នះ​ពាន​រង្វាន់​វីរបុរស ដោយ​សារ​គុណសម្បត្តិ​ដ៏​ធំធេង​ជួយ​ដល់​ជន​ពិការ។

 

Mugly រហស្សនាម The World's Ugliest Dog

 

Mugly បាន​ដើរ​តួ​ជា​សុនខ​ស្ម័គ្រចិត្ត​ឲ្យ​អង្គការ Therapy Dogs Nationwide របស់​អង់គ្លេស​រយៈ​ពេល​ជាង ៦ឆ្នាំ ដោយ​មាន​តួនាទី​ជួយ​ថែទាំ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ និង​ជន​ពិការ​ជា​ដើម។ ដោយ​សារ​មុខ​អាក្រក់​ទើប Mugly ត្រូវ​ដាក់​ឈ្មោះ​ថា The World's Ugliest Dog នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​កាល​ពី​សប្ដាហ៍​មុន សុនខ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ Most Heroic Hound នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ SuperDogs នា​ទីក្រុង​ឡុង។

 

តាម​ពិត​ទៅ Mugly ត្រូវ​បាន​អ្នក​បង្កាត់​ពូជ​ឆ្កែ​ម្នាក់​បោះបង់​ចោល​តាំង​ពី​គេ​មាន​អាយុ ៣ថ្ងៃ​ម្ល៉េះ។ ក្រោយ​មក​ក៏​​ត្រូវ​បាន​គេ​​រើស​ទៅ​ចិញ្ចឹម​ហើយ​ធំធាត់ ដោយ​មាន​រូបរាង​អាក្រក់ រហូត​ដល់​ថ្នាក់​គណៈកម្មការ​នៅ​អាមេរិក​និង​អង់គ្លេស​ដាក់​ឈ្មោះ The World's Ugliest Dog ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០០៥។

 

ក្នុង​ឆ្នាំ ២០១០ Mugly បាន​ទទួល​​លិខិត​សរសើរ Therapy Dog ដោយ​សារ​បាន​ផ្តល់​ជំនួយ​យ៉ាង​ល្អ​ដល់​អ្នក​ដែល​មាន​បញ្ហា​ពិការ​អវយវៈ​និង​បញ្ញា។

 

បើ​តាម​ម្ចាស់ Mugly ​ឈ្មោះ Bev Nicholson និយាយ​ថា «គេ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​តែ​សមត្ថភាព​អាច​ដឹង​យ៉ាង​ច្បាស់​ថា​ ត្រូវ​ធ្វើ​ម៉េច​ពេល​ជួប​មនុស្ស។ បើ​ពេល​ជួប​ជន​ពិការ​ភ្នែក Mugly ឈរ​ស្ងៀម​ហើយ​ឲ្យ​ពួកគេ​ប៉ះ​គាត់​ម៉ា​សេរី ហើយ​បើ​ពេល​នរណា​ម្នាក់​កើតទុក្ខ គេ​ខិត​ចូល​ទៅ​ជិត​យក​ខ្លួន​ទៅ​ប៉ះ ផ្ដល់​ភាព​កក់​ក្ដៅ»។

 

Mugly ជា​សុនខ​ល្បី​ឈ្មោះ​ដោយ​សារ​កិច្ចការ​ជួយ​ជន​ពិការ រហូត​បាន​ឡើង​កម្មវិធី​ទូរទស្សន៍​ធំៗ ដូចជា Mutt Ugly (Ch5), Ronnie's Animal Crackers (BBC1) និង A Different Breed (Sky1)៕

 

អាន៖ ខំ​រៀប Rubik Cube ៨៤០ដុំ បី​យប់​ឲ្យ​ចេញ​រូប​នារី​ក្នុង​សុបិន តែ​លទ្ធផល…

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ndtv