ល្បិច​ប្រើ​នំប៉័ង​ជា​របស់​មាន​ប្រយោជន៍​​​​ច្រើន​យ៉ាង​ក្នុង​ផ្ទះ​

  • 2016-05-18 18:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំប៉័ង​​មិន​ត្រឹម​ជា​ចំណី​​រសជាតិ​ឆ្ងាញ់​ ធ្វើ​ជា​នំ​ស៉ាំងវ៉ិច​​ ហូប​ផ្ទាប់​ជា​មួយ​ម្ហូប​ផ្សេង​ៗ ឬ​ហូប​កំដរ​មាត់​លេង តែ​​ក៏​មាន​ប្រយោជន៍​ជា​​ច្រើន​​ទៀត​ដែល​អាច​ប្រើ​ក្នុង​ផ្ទះ​បាន។ តាម​រយៈ​វិបសាយ​ចំណេះ​ដឹង Life Hacker បាន​បង្ហាញ​តិចនិក​ប្រើ​នំប៉័ង​​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖ ​​

 

១. ផ្ដិត​​យក​កម្ទេច​កែវ​បែក​

​កែវ​បែក​ខ្ទាត​អំបែង​​​ពេញ​លើ​កម្រាល​ឥដ្ឋ​? កុំ​បារម្ភ​​​ថា​ពិបាក​​ប្រមូល​​​កម្ទេច​​អំបែង​​តូច​ៗ​ទាំង​នោះ។ អ្នក​អាច​យក​នំប៉័ង​​(ចំណិត​)​១​បន្ទះ​ទៅ​ផ្ដិត​យក​គ្រាប់​អំបែង​​នោះ​បាន​យ៉ាង​ងាយ។

 

២. ធ្វើ​ឲ្យ​ស្ករ​ត្នោត​ទន់

ស្ករ​ត្នោត​ខះ​​រឹង​អាច​បន្ទន់​ដោយ​នំប៉័ង​​បាន។ ដាក់​នំប៉័ង​​១​ចំណិត​​ក្នុង​ក្រឡ​ឬ​កែវ​​ស្ករ​ត្នោត​ទុក​ចោល​មួយ​យប់​ អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធ​របស់​វា​​​ដែល​ធ្វើ​ឲ្យ​ស្ករ​ត្នោត​រលាយ​​នៅ​ពេល​ព្រឹក​។

៣. ស្រូប​ក្លិន​ឆួល​​​​ខ្ទឹម​បារាំង

ពេល​អ្នក​បក​​​ចិញ្ច្រាំ​ខ្ទឹម​បារាំង​​ ប្រាកដ​ជា​​ជួប​ក្លិន​​ឆួល​ឈ្លក់​​​​ធ្វើ​ឲ្យ​អ្នក​ហូរ​ទឹក​ភ្នែក។ ប៉ុន្តែ​អ្នក​អាច​យក​​នំប៉័ង​មួយ​ដុំ​​បៀម​ក្នុង​មាត់​​(ដាក់​លៀន​ចេញ​មក​ក្រៅ)។ ជាតិ​នំប៉័ង​នឹង​ស្រូប​ក្លិន​ឆួល​របស់​ខ្ទឹម​បារាំង​​​បាន​យ៉ាង​ល្អ។

 

៤. កាត់​ក្លិន​ខ្លោច​ឈ្ងៀម

​​​​​​​​​​​ម្ហូប​​​ត្រូវ​ក្ដៅ​ខ្លាំង​​មាន​ក្លិន​​​ខ្លោច​? កាត់​នំប៉័ង​មួយ​ដំ​ឬ​មួយ​បន្ទះ​​​​ក្នុង​ម្ហូប​កំពុង​កម្ដៅ​​រួច​គ្រប​​ឲ្យ​ជិត​ ទុក​​ពីរ​បី​នាទី​​នោះ​ក្លិន​ខ្លោច​ឈ្ងៀម​នឹង​បាត់​ ចំណែក​រសជាតិ​​ម្ហូប​នឹង​​ប្រសើរ​ជាង​មុន។

៥. កម្ចាត់​ស្នាម​ប្រឡាក់​លើ​ជញ្ជាំង​

ពិបាក​សម្អាត​​​ស្នាម​​​ប្រឡាក់​ជាប់​ជញ្ជាំង​ លែង​ជា​ក្ដី​បារម្ភ​ទៀត​ហើយ។ យក​នំប៉័ង​សល់​​មួយ​ដុំ​​​ទៅ​ជូត​សម្អាត​​ស្នាម​នោះ​ចេញ​​នោះ​អ្នក​នឹង​ឃើញ​​ពី​ប្រសិទ្ធភាព​។ អ្នក​ក៏​អាច​​​យក​នំប៉័ង​ទៅ​សម្អាត​​ផ្ទាំង​គំនូរ​ចាស់​ៗ​ដោយ​ត្រដុស​សម្អាត​ថ្នម​ៗ​លើ​វា៕

 

ចុចអាន៖  មិន​គួរ​ឲ្យ​ជឿ​ ស្រី​ស្អាត​ជប៉ុន​​​ម្នាក់ ​អាច​​ញ៉ាំ​នំប៉័ង​​​អស់​១០០​​បន្ទះ​​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ lifehacker