Nokia ប្រឡូក​ពិភព​គុន​សា​ជា​ថ្មី​ ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android

  • 2016-05-19 16:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Microsoft ទើប​ប្រកាស​ពី​ការ​​លក់​ជំនួញ​​ទូរសព្ទ​មួយ​ផ្នែក​​ក្នុង​តម្លៃ​ ៣៥០​លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ HMD Global និង​ ក្រុមហ៊ុន​​ FIH Mobile ដែល​ជា​មែក​ធាង​​មួយ​របស់​រោងចក្រ​ Foxconn។

 

 

ការ​ជួញ​ដូរ​នេះ​រួម​បញ្ចូល​នូវ​ សិទ្ធ​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ ម៉ាក​សញ្ញា​ Nokia រួម​ទាំង​រោងចក្រ​ផលិត​​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ផង​ដែរ។ ប្រតិបត្តិការ​នៃ​ការ​ផ្ទេរ​នេះ​រំពឹង​ថា​នឹង​រួច​រាល់​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​នេះ។

 

ពេល​រួច​រាល់​ក្រុមហ៊ុន​ HMD នឹង​អាច​លក់​ទូរសព្ទ និង​ Tablet ​ដោយ​ប្រើ​ម៉ាក​សញ្ញា​ Nokia ​និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជា​គោល។ ក្រុមហ៊ុន​ថ្មី​នេះ​គ្រោង​បណ្ដាក់​ទុន​លើស​ពី​ ៥០០​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ​ ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន។

 

 

​ការ​លក់​ជំនួញ​មួយ​ផ្នែក​នេះ​មិន​ប៉ះពាល់​ដល់​​ ទូរសព្ទ​ដើរ​ដោយ​ Windows របស់​ក្រុមហ៊ុន​ Microsoft នោះ​ឡើយ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បាន​បញ្ជាក់​ថា​នឹង​បន្ត​ផលិត​​ទូរសព្ទ​ Windows ហើយ​នៅ​តែ​ធ្វើ​ឲ្យ​ម៉ាក​សញ្ញា​ Lumia មាន​ជីវិត៕

 

ចុច​អាន៖ ​iPhone 7 ​ប្រើ​អេក្រង់​ ​Samsung​ ​និង​បន្ទះ​ ​Chip​ ​របស់​ ​Intel​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TNW​​​​​​​