សានសាណា បង្ហើបទិចនិក កាន់កម្មវិធីធំៗ
- 2014-10-28 21:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សានសាណា បង្ហើបទិចនិក កាន់កម្មវិធីធំៗ
ចន្លោះមិនឃើញ
ក្រៅពីអាជីពជាពិធីការិនីទូរទស្សន៍ MYTV អ្នកនាង ខៀវ សានសាណា ធ្លាប់កាន់កម្មវិធីធំៗ នៅខាងក្រៅ ដូចជា សម្ពោធឡាន ជប់លៀងក្រុមហ៊ុនល្បីៗ តារាបរទេសចូលមកសម្ដែងនៅកម្ពុជា ភាគច្រើននាងទទួលធ្វើជាពិធីការិនីទាំងអស់។ នាងបានបង្ហើបប្រាប់ Sabay ថា មានវិធី ដែលនាំឲ្យទទួលបានកម្មវិធីធំៗបែបនេះ។
ផ្អែកលើកការសិក្សានិងបទពិសោធន៍ សាណា មិនត្រឹមតែជា ពិធីការិនីដូចពិធីការិនីទូទៅទេ តែតារាស្រីម្នាក់នេះមានជំនាញត្រូវនឹងអាជីពរបស់ខ្លួនតែម្ដង។ សាណាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ "គ្រប់គ្រងសារព័ត៌មាន" ជាភាសាអង់គ្លេស និង ខ្មែរ នៅភូមិន្ទភ្នំពេញ។
ចំពោះការងារជាពិធីការិនីវិញ សាណាបានចូលធ្វើជាពិធីការិនីឲ្យស្ថានីយទូរទស្សន៍ CTN និង MYTV តាំងពីនៅរៀនឆ្នាំទី ១ មកម្ល៉េះ ដោយមកទល់បច្ចុប្បន្នមានរយៈពេល ១១ ឆ្នាំ ហើយ។
មួយទៀតដែលនាំឲ្យអតិថិជនចាប់អារម្មណ៍នោះ សាណាបានជួលជាងថតរូបជាប្រចាំ ចាំថតរាល់សកម្មភាពពេលដែលនាងធ្វើជាពិធីការិនីកាន់កម្មវិធីធំៗ។ ចំណុចនេះ នាងបានពន្យល់ថា អតិថិជនបរទេសមិនស្គាល់តារាខ្មែរអស់ឡើយ ប៉ុន្តែពួកគេមានជំនួយការចាំប្រាប់ អីចឹងបើនាងមានរួបភាពពីកម្មវិធីដែលធ្លាប់ធ្វើឲ្យគេមើល គឺងាយស្រួលណាស់ ដូចនេះហើយរាល់កម្មវិធីធំៗ នាងឲ្យជាងថតចាំថត ហើយយកបានផុសក្នុង Facebook ជានិច្ច។ ការគោរពពេលវេលា និង ភាពរោះរាយ រាក់ទាក់ ក៏ជាចំណុចសំខាន់ផងដែរ។
អានអត្ថបទ៖ ប៉ែន ចំរ៉ុង បានឡប់ៗម្ដងទៀតក្នុងរឿង “អាចារ្យ៣សាសន៍”! អានអត្ថបទ៖ នេះនែ! សំលៀកបំពាក់ ច្នៃពីការ៉ុង ថង់ប្លាស្ទិក ក្រចៅ របស់កូនខ្មែរ
អត្ថបទ៖ ខុត សីហា