រូប​ថត​កម្រ​បង្ហាញ​ទិដ្ឋភាព​អតីត​ទីក្រុង​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​នៅ​ហុងកុង

  • 2016-05-23 17:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ Kowloon Walled ធ្លាប់​​បាន​គេ​ចាត់​ទុក​​ថា​ជា​​តំបន់​​​កក​កុញ​ល្បី​មួយ​​នៅ​ហុង​កុង ដែល​​មាន​មនុស្ស​ផ្ដុំ​គ្នា​រស់​នៅ​​ណែន​ណាន់​ច្រើន​ហួស​ចំណុះ​​ មុន​ពេល​វា​ត្រូវ​កម្ទេច​ចោល​​នា​ឆ្នាំ​១៩៩៤។ ​​សារព័ត៌មាន​​អង់គ្លេស​​ Daily Mail ដែល​​ថត​​​ទិដ្ឋភាព​មួយ​ចំនួន​​នៅ​តំបន់​នោះ បាន​លើក​បង្ហាញ​​​រូប​ភាព​​​តំបន់​​ខាង​​ខាង​លើ​ឡើង​វិញ​​​។

 

 

តំបន់​​ក្រុង​​តូច​ដែល​មាន​មនុស្ស​រស់​នៅ​ផ្ដុំ​គ្នា​ប្រមាណ​ ៣​ម៉ឺន​៣​ពាន់​នាក់ តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាជន​រស់​នៅ​ក្បែរ​ៗ​នោះ ត្រូវ​គេ​ប្រៀប​ប្រដូច​​នឹង​តំបន់​ក្រី​ក្រ​​​​​មួយ ដែល​​មនុស្ស​ជា​ច្រើន​រស់​នៅ​ក្នុង​ជីវភាព​​ខ្សត់​ខ្សោយ មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន ពេស្យាចារ ល្បែង​ស៊ី​សង បក្ស​ពួក​បង​តូច​បង​ធំ​​​ល្បី​ជាង​គេ​​ប្រចាំ​តំបន់ និង​ជា​កន្លែង​ដែល​​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជា​រៀង​រាល់​ថ្ងៃ​ និង​ចាត់​​ទុក​ជា​រឿង​ធម្មតា​ផង​ដែរ​​។

 

ក្រោយ​ពេល​​តំបន់​ខាង​លើ​ត្រូវ​កម្ទេច​ចោល​នា​ឆ្នាំ​១៩៩៤ ទី​នោះ​បាន​ក្លាយ​ជា​គម្រោង​​សួន​ថ្មី​មួយ​​ក្នុង​តំបន់៕

 

 

ចុចអាន៖  ជាង​១​ម៉ឺន​​នាក់​លាង​ជើង​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ចិន​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​