គ្រូ​សៀមរាប​ ថា​ បើ​មាន​លុយ​គ្រប់គ្រាន់​ក្រុម​ខ្លួន​ខ្លាំង​ជាង​ប៉ូលិស​ទៀត

  • 2016-05-26 17:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​គិត​ថា​ កីឡាករ​ក្រុម​ខ្ញុំ​ខ្លាំង​ជាង​ប៉ូលិស​ទៀត​នោះ ប្រសិន​បើ​មាន​លុយ មាន​ពេល​ហាត់​គ្រប់គ្រាន់... តែ​ធ្វើ​មិច បើ​យើង​នៅ​ខ្វះ អីចឹង​មាន​តែ​មាន​ប៉ុណ្ណា ប្រើ​ប៉ុណ្ណឹង​សិន​ទៅ។ ​មិន​ខ្វះ​ទេ​អ្នក​ខ្លាំង​នៅ​សៀមរាប”។ ​សម្ដី​លោក ឈឹម សារ៉ាត់ ​គ្រូ​បង្វឹក​ក្រុម​សៀមរាប​អង្គរ។

 

 

សៀមរាប​បាន​ស្មើ​ជាមួយ​ក្រុម​ប៉ូលិស ​កាល​ពី​ម្សិលមិញ​នេះ​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​មិន​ងាយ​មាន​ក្រុម​​មក​ពី​តាម​ខេត្ត​ណា​បាន​ស្មើ​ជាមួយ​ក្រុម​នៅ​លីគ​កំពូល​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ។ ទាក់ទិន​និង​រឿង​នេះ​ដែរ លោក ឈឹម សារ៉ាត់ ​គ្រូ​បង្វឹក​ក្រុម​សៀមរាប​បាន​រៀបរាប់​ថា​លោក​ពេញ​ចិត្ត ​និង​ស្រលាញ់​ទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន​​ខ្លាំង​ណាស់។ ពួកគេ​លេង​ឱ្យ​មាន​ទំនុក​ចិត្ត បើ​ទោះ​បី​ជា​បទ​ពិសោធន៍​តិច ​តែ​ព្យាយាម​លេង នោះ​លទ្ធផល​នឹង​ទទួល​បាន​ល្អ​ដូច​ពេល​នេះ។

 

​គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ដ​ថា​កីឡាករ​សៀមរាប​ទាំង​អស់​ភាគ​ច្រើន​ជា​យុវជន​ល្អ​ៗ ​ហើយ​បើ​ពួកគេ​អាច​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​និង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ច្រើន​ផង​នោះ ក្រុម​សៀមរាប​ទាំង​មូល​អាច​នឹង​មាន​សមត្ថភាព​ខ្ពស់​ជាង​ក្រុម​ប៉ូលិស​ផង។

 

ក្រុម​សៀមរាប​អង្គរ​

 

ក្រុម​សៀមរាប​អង្គរ​នៅ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ​ដោយ​មាន​៧​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​ប៉ូលិស​មាន​៨​ពិន្ទុ ខណៈ​ដែល​ណាហ្គាវើល​មាន​១២​ពិន្ទុ​ពេញ។ លទ្ធផល​នេះ​មាន​ន័យ​ថា​១​​ប្រកួត​ចុង​ក្រោយ​ប្រសិន​បើ​ប៉ូលិស​ចាញ់​ឬ​ស្មើ​ណាហ្គាវើល ហើយ​សៀមរាប​អាច​ឈ្នះ​ក្រុម​ខេត្ត​ស្វាយ​រៀង​នោះ សៀមរាប​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ហើយ៕

 

តារាង​ចំណាត់​ថ្នាក់​ ​Hun Sen Cup 2016 ​តាម​ពូល​

ពូល A

ក្រុម​

P

W

D

L

F

A

GD

Pts

1

ព្រះ​ខ័ន​រាជ​ស្វាយរៀង

4

4​

0

0

44​

1

43

12​

2

ខេមបូឌានថាយហ្គឺរ

4

3

1

0

33

3

30​

10

3

កំពង់ឆ្នាំង

4​

2

1

1

6

15

-9​

7

4

កំពង់ផែ ព្រះសីហនុ

4​

2​

0

2

7

17

-10

6

5

យុវជន​បឹងកេត​

4

0

0

4

2

13

-11

0

6

កណ្ដាល

4

0

0

4

2

45

-43

0

ពូល B

ក្រុម

P

W

D

L

F

A

GD

Pts

1

ការពារជាតិ

4

4

0

0

44

2

42

12

2

បឹងកេតអង្គរ

4

4

0

0

31

5

26

12

3

អាស៊ីអ៊ឺរ៉ុប

4

2

0

2

13

6

7

6

4

ស្ទឹងត្រែង

4

1

1

2

13

29

-16

4

5

ព្រៃវែង

4

0

1

3

1

24

-23

1

6

កំពង់ធំ

4

0

0

4

4

40

-36

0

ពូល​ C

ក្រុ

P

W

D

L

F

A

GD

Pts

1

ភ្នំពេញក្រោន

4

4

0

0

41

1

40

12

2

ស៊ីម៉ាក់

4

4

0

0

17

5

12

12

3

វេស្ទើន

4

2

0

2

16

9

7

6

4

កំពង់ស្ពឺ

4

1

1

2

6

25

-19

4

5

ប៉ៃលិន

4

0

1

3

3

29

-26

1

6

កំព

4

0

0

4

3

17

-14

0

ពូល D

ក្រុ

P

W

D

L

F

A

GD

Pts

1

ណាហ្គាវើល

4

4

0

0

29

1

28

12

2

ប៉ូលិស

4

2

2

0

24

4

20

8

3

សៀមរាប

4

2

1

1

14

4

10

7

4

ខេត្តស្វាយរៀង

4

2

1

1

11

10

1

7

5

ព្រះវិហារ

4

0

0

4

0

26

-26

0

6

ក្រចេះ

4

0

0

4

2

35

-33

0

 

អត្ថបទ៖ មុន្នី រម្យ