ស្ទើរទប់ទឹកភ្នែកមិនជាប់! Miss Grand លី សុធារី ជីកកកាយប្រវត្តិស្នេហាជាមួយគូស្នេហ៍ខ្ទេចគ្មានសល់

  • 2021-02-19 08:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Camodia ជ័យលាភីលេខ២​ កញ្ញា លីសុធារី ទើបតែដាច់ចិត្តបង្ហាញមុខមាត់ពិតគូស្នេហ៍ ក្នុងថ្ងៃ១៤កុម្ភៈកន្លងទៅ ថែមទាំងពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់មនុស្សពិសេស របស់នាង។

ស្នេហាតារាម៉ូដែល សុធារី កំពុងតែមានក្ដីសុខផ្អែមផ្ហែមខ្លាំងឡើងៗ ស្របពេលដែលមតិមហាជនលេច ឡើង ថាគូស្នេហ៍នាងហាក់មានវ័យចំណាស់ជាងកញ្ញា។ រឿងនេះវាមិនមែនជាទុក្ខកង្វល់អ្វីសម្រាប់តារា ស្រីរូបស្រស់នេះទេ ព្រោះថាអ្វីដែលសំខាន់កញ្ញាមើលឃើញពីចំណុតល្អជាច្រើន ហើយមានក្ដីសុខ ជាមួយគូស្នេហ៍។

ត្រង់ចំណុចនេះ សុធារី ក៏បានបង្ហើបប្រាប់ពីប្រវិត្តស្នេហ៍គូស្នេហ៍ ដំណើរដើមទងចាប់ផ្ដើមស្រលាញ់គ្នា និងហេតុផលមួយចំនួនដែលបណ្ដាលឱ្យ នាងស្រលាញ់គូស្នេហ៍ដកចិត្តមិនរួច។ សុធារី ប្រាប់ថា”គូស្នេហ៍ ស្នេហ៍ខ្ញុំគាត់មានអាយុ៣៦ឆ្នាំ ហើយគាត់ជាអ្នកជំនួញម្នាក់នៅរាជធានីភ្នំពេញ ហើយយើងស្រលាញ់ គ្នា១ឆ្នាំជាងហើយ”។

សុធារី បន្តថាក្នុងរយៈពេលទាក់ទងគ្នានេះអ្នកទាំងពីឆ្លងកាត់រឿងរ៉ាវឈ្លោះប្រកែក គ្នាច្រើនដង ហើយ មានពេលខ្លះចែកផ្លូវគ្នាជាច្រើនសារ ព្រោះគូស្នេហ៍នាងជាមនុស្សប្រុសម្នាក់ដែលរឹងមាំ មិនសូវនិយាយ ស្ដី ស្ងប់ស្ងាត់ពេកធ្វើឱ្យនាងពិបាកយល់ចិត្ត ប៉ុន្តែទោះជាយ៉ាងណាស្នេហាមួយគូនេះនៅតែអាចកាន់ ដៃគ្នាបន្តបាន។ ហើយរឿង មួយដែលធ្វើឱ្យ សុធារី ចាំមិនភ្លេចនិងស្រលាញ់ដៃគូនាងកាន់តែខ្លាំងគឺនៅ គ្រាមួយដែល សុធារី ធ្លាក់ ខ្លួនឈឺធ្ងន់ខ្លាំង វះកាត់ក្នុងបន្ទប់សង្រ្គោះបន្ទាន់គឺមានតែបុរសវ័យ៣៦រូបនេះ ជាអ្នកមើលថែនាង។

សុធារី ថ្លែងប្រាប់ Sabay បន្តថា”គាត់គឺជាបុរសតែម្នាក់គត់ព្រមទទួលយក និងមើលថែខ្ញុំបើទោះជា រូបគាត់ដឹងហើយថាខ្ញុំមានជម្ងឺប្រចាំកាយ”។

យ៉ាងណាមិញបច្ចុប្បន្ន សុធារី បានជោគជ័យខ្លាំងលើអាជីពការាងារ និងមុខជំនួញផ្ទាល់ខ្លួនព្រមទាំង ជោគជ័យខ្លាំងលើជីវិតគូស្នេហ៍របស់នាង៕

អត្ថបទ៖ Pich

អត្ថបទពេញនិយម