ព្រឹត្តិការណ៍ Kun Marathon ២០២៥ ដ៏អស្ចារ្យ មានការចូលរួមពីសិស្សានុសិស្សជាង ១,៥០០ នាក់ ជាមួយនឹងភាពភ្ញាក់ផ្អើលនៃក្ដាររំអិលយក្ស!

  • 2025-03-29 10:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥] ព្រឹត្តិការណ៍ម៉ារ៉ាតុងកុមារលើកដំបូង និងធំបំផុតនៅកម្ពុជា Kun Marathon ២០២៥ នាព្រឹកនេះនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក មានការចូលរួមយ៉ាងច្រើនកុះករពីសិស្សានុសិស្សកម្រិតបឋមសិក្សាចំនួន ១,៥០០នាក់ អាយុចាប់ពី ៦ឆ្នាំ ដល់ ១០ឆ្នាំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងមាតាបិតារបស់សិស្សផងដែរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដ៏អស្ចារ្យសម្រាប់កុមារដើម្បីរត់ប៉ុណ្ណោះទេ ថែមទាំងជាកម្មវិធីដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបទពិសោធដ៏អស្ចារ្យសម្រាប់កុមារ ព្រមទាំងលោកប៉ាអ្នកម៉ាកផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមការសហការជាមួយ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការហាត់ប្រាណ និងការរស់នៅប្រកបដោយសុខភាពល្អ។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការយាងចូលរួមក្រោមព្រះវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលជាភ្ញៀវដ៏ខ្ពង់ខ្ពស់នៃកម្មវិធី រួមជាមួយនឹងសិល្បករ សាយ និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឱ្យសិស្សានុសិស្ស ព្រមទាំងអ្នកចូលរួមទាំងអស់មានក្ដីរំភើបយ៉ាងខ្លាំង ដោយព្រះនាងបានឡើងបកស្រាយបទចម្រៀងពីរោះៗនៅលើឆាកវេទិកានៃកម្មវិធី ព្រមទាំងចូលរួមនៅក្នុងសកម្មភាពសប្បាយៗជាច្រើនជាមួយប្អូនៗសិស្សានុសិស្សនៅក្នុងពិភពកម្សាន្តកុមារ KUN ។

លើសពីនេះទៀត KUN ក៏បានបើកបង្ហាញជាផ្លូវការនូវក្ដាររំអិលយក្សដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងឃើញថាសកម្មភាពនៅបរិវេណក្ដាររំអិលយក្សមានភាពអ៊ូអរនិងរស់រវើក ដោយមានការចូលរួមយ៉ាងច្រើនកុះក៏ពីក្មេងៗ។ ក្មេងៗមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការជិះក្ដាររំអិលយក្ស ដែលនេះគឺជាបទពិសោធដ៏អស្ចារ្យ និងជាលើកដំបូងសម្រាប់ពួកគេ។ ជាមួយគ្នានេះផងដែរ ក្រុមការងាររៀបចំកម្មវិធីក៏មានការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងៗ មុននឹងអនុញ្ញាតឱ្យពួកគាត់ចូលលេងកម្សាន្តក្ដាររំអិល។

លើសពីការរត់ម៉ារ៉ាតុង នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានការសម្ដែងពិសេសៗជាច្រើន ដើម្បីជាការកម្សាន្តសម្រាប់ក្មេងៗផងដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺការចូលរួមពីតួអង្គតំណាងទឹកដោះគោ KUN ដែលមានលោក សាយ ដើរតួជា Big Papa អ្នកនាង សារ៉ាយ សក្កណា ដើរតួជា Jet Mama លោក Q-Win ដើរតួជា Chop Chop និងប្អូនស្រី Manika ដើរតួជា Talka ព្រមទាំងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបទៀត បានចូលរួមលេងហ្គេមសប្បាយៗជាមួយប្អូនៗកុមារាកុមារីនៅលើឆាកនៃកម្មវិធីយ៉ាងសប្បាយរីករាយ។

មួយវិញទៀត នៅក្នុងកម្មវិធីក៏មានរៀបចំពិភពកម្សាន្តកុមារ KUN ដែលមានហ្គេមកម្សាន្តជាច្រើនប្រភេទសម្រាប់សក្មេងៗនិងលោកប៉ាអ្នកម៉ាក់បានកម្សាន្តសប្បាយ ហើយថែមទាំងទទួលបានកាដូពិសេសពី KUN ថែមទៀតផង។ សកម្មភាពទាំងអស់នេះ បានធ្វើឱ្យព្រឹត្តិការណ៍ម៉ារ៉ាតុងកាន់តែមានភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំក្នុងជីវិតសម្រាប់អ្នកចូលរួមទាំងអស់គ្នា។

ជាមួយគ្នានេះផងដែរ អ្នកចូលរួមទាំងអស់គ្នាក៏ទទួលបានឱកាសភ្លក់រសជាតិទឹកដោះគោស្រស់ Kun Fresh Milk ដែលទើបចេញលក់ថ្មីៗមុនគេ ព្រមទាំងទឹកដោះគោ KUN ជាច្រើនប្រភេទទៀតផងដែរ។ យើងសង្កេតឃើញថា សិស្សានុសិស្សព្រមទាំងលោកប៉ាអ្នកម៉ាក់ ពិតជាចូលចិត្តរសជាតិទឹកដោះគោ KUN គ្រប់ប្រភេទ និងបានសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ KUN ក៏មានដាក់លក់ផលិតផលទឹកដោះគោសម្រាប់កុមារជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ Kun Marathon ២០២៥ នេះផងដែរ ដូចជា Kun Milk Plus Juice, Kun Malt Kun Eating Yogurt និង Kun Chocolate Malt Jelly ។

កាន់តែពិសេសទៀតនោះ យើងក៏បានរកឃើញកុមារាកុមារីដែលជាម្ចាស់ជ័យលាភីពីការត់ជាច្រើនរូប ដោយពួកគាត់ម្នាក់ៗទទួលបានជាមួយនឹងមេដាយនិងរង្វាន់ពិសេសពី KUN ដែលធ្វើឱ្យពួកគាត់មានក្ដីរំភើបសប្បាយរីករាយយ៉ាងខ្លាំង។

ទោះបីព្រឹត្តិការណ៍រត់ម៉ារ៉ាតុងបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែភាពសប្បាយរីករាយនៅតែបន្ត! យើងសូមអំពាវនាវដល់លោកប៉ាអ្នកម៉ាក់គ្រប់រូប កុំភ្លេចនាំកូនៗមកទទួលបទពិសោធជិះ KUN KUN ជេលី ក្ដាររំអិលយក្ស ដ៏ធំបំផុតនៅកម្ពុជា ដែលបើកជាសាធារណៈចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥ នេះ។ ដើម្បីទទួលបានសំបុត្រចូលរួម លោកអ្នកគ្រាន់តែទិញទឹកដោះគោ Kun ចំនួន ៦យួរ នឹងទទួលបានកាត Kun ចំនួន ៦សន្លឹក ដើម្បីប្តូរយកសំបុត្រ១សន្លឹកចូលលេងកម្សាន្ត KUN KUN ជេលី ក្ដាររំអិលយក្ស។

សម្រាប់ព័ត៌មានលម្អិត៖

គេហទំព័រ៖ Kun Cambodia https://www.facebook.com/kuncambodia2022

លេខទូរសព្ទ៖ 086 556 657

អត្ថបទ៖ Men Sothearith