រថភ្លើង​ល្បឿន​ ១ ២០០​គ.ម/ម៉​ នឹង​មាន​រូប​រាង​ខាង​ក្នុង​បែប​នេះ

  • 2016-05-26 17:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​មួយ​​ធ្វើ​ឡើង​នា​ទីក្រុង​ Vienna ប្រទេស​​អូទ្រីស​ ក្រុមហ៊ុន​ Hyperloop Transportation Technologies ​(HTT) បាន​បង្ហាញ​វីដេអូ​មួយ​ អំពី​ផ្នែក​ខាង​ក្នុង​នៃ​រថភ្លើង​​ល្បឿន​លឿន​ Hyperloop។

 

 

ដោយ​សារ​តែ​រថភ្លើង​នេះ​រត់​ក្នុង​បំពង់​ ហេតុ​នេះ​គេ​នឹង​បំពាក់​កញ្ចក់​ពិសេស​ដែល​អាច​បង្ហាញ​ទិដ្ឋភាព​​សិប្បនិម្មិត​ រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​ក្នុង​រថភ្លើង។ ដើម្បី​ធ្វើ​ឲ្យ​ទិដ្ឋភាព​មើល​ទៅ​ដូច​មែន​ទែន​ គេ​បាន​ប្រើ​បច្ចេកវិទ្យា​ motion-capture ដើម្បី​កែ​សម្រួល​រូបភាព​ដែល​បង្ហាញ​ដោយ​ផ្អែក​ទៅ​តាម​ទីតាំង​ ដែល​អ្នក​ដំណើរ​ក្រឡេក​ចំ។

 

 

Hyperloop ជា​រថភ្លើង​​ផលិត​ដោយ​ក្រុមហ៊ុន​ Tesla ដោយ​វា​មាន​ល្បឿន​ដល់​ទៅ​ ១ ២០០គ.ម/ម៉​ ហើយ​បើ​តាម​ការ​ធ្វើ​តេស្ត​​ដោយ​ជោគជ័យ​កាល​ពី​ថ្មីៗ​នេះ​ គេ​រំពឹង​ថា​រថភ្លើង​នឹង​ដាក់​ប្រើ​ជា​សាធារណៈ​ក្នុង​​​ពេល​ឆាប់ៗ​ខាង​មុខ៕​

 

ចុច​អាន៖ ​រថភ្លើង​បំពង់​ ​​​​ល្បឿន​លឿន​ជាង​​យន្តហោះ​ ​​នឹង​មាន​ប្រើ​ក្នុង​ពេល​ឆាប់​ៗ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​​​​