Victoria និង David Beckhams កំពុងត្រៀម​យក​កូន​ទី​៥?

  • 2016-05-30 17:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ច្នៃ​ម៉ូដ ​Victoria Beckham កំពុង​រៀបចំ​យក​កូន​ទី​៥​ជា​មួយ​ស្វាមី David Beckhams បន្ទាប់​បី​ទំនេរ​ពោះ​អស់​ជា​ច្រើន​ឆ្នាំ។ នេះ​បើ​តាម​ប្រភព​ Tana Ramsay ដែល​ជា​មិត្ត​ស្និទ្ធស្នាល​របស់ ​Victoria ។

 

 

យោង​តាម​ប្រភព​ដដែល​បាន​បន្ថែម​ថា​ បច្ចុប្បន្ន Victoriaកំពុង​បំប៉ន​សុខភាព​ឲ្យ​បាន​ល្អ​​ដើម្បី​មាន​ឱកាស​មាន​ផ្ទៃពោះ ដោយ​ញ៉ាំ​ខាត់ណា​និង​បន្លែ​បៃតង​​។ តាមពិត Davidចង់​បាន​កូន​​ទី​៥​តាំង​ពី​​កូន​ស្រី​ពៅ Harper កើត​ដំបូង​កាល​ពី​ឆ្នាំ​២០១១មក​ម្ល៉េះ។ ​ Tanaបន្ត​ថា​ នាង​ហ៊ាន​និយាយ​ថា​បន្ទាប់​ពី​ចូលនិវត្តន៍​​ពី​បាល់ទាត់​៣​ឆ្នាំ​ David Beckhamsអាច​នឹង​ត្រលប់​ទៅ​ទីលាន​វិញ​ដោយ​ធ្វើ​ជា​អាជ្ញាកណ្ដាល។

 

បច្ចុប្បន្ន Victoria និង David Beckhams មាន​កូន​ស្រី​ប្រុស​ចំនួន​​៤​នាក់​​​ដូចជា Brooklyn Beckham​,Harper Seven Beckham, Romeo James Beckhamនិង Cruz David Beckham ៕

 

 

ចុចអាន៖​Victoria Beckham ចូលចិត្ត​នាំ​ស្វាមី​មក​លេង​អាស៊ី ព្រោះ​ហេតុផល​ពិសេស​មួយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail