ប្រជាជន​ជប៉ុន៖ "នរណា​បាន​មើល​ថ្ងៃ​រះ ដំបូង​នៃ​ដើម​ឆ្នាំ នាំ​សំណាង​ពេញ​មួយ​ឆ្នាំ”?

  • 2016-05-31 14:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​នៅ​ក្នុង​ប្រទេស​នាគ​ប្រចាំ​អាស៊ី​មួយ​នេះ តែង​មាន​ជំនឿ​ជាក់​ថា វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​រះ​នា​ដើម​ឆ្នាំ ជា​ពេល​ដ៏​សោមនស្ស និង​នាំ​សំណាង​ល្អ​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់។

 

រូប​តំណាង /រូបភាព៖ GUNUNG SIKUNIR

 

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ  ឯកឧត្ដម ជេត ជាលី ដែល​ធ្លាប់​ជា​អតីត​និស្សិត​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ប្រាប់​ឱ្យ​ដឹង​ថា <<នា​ព្រឹក​ព្រលឹម ថ្ងៃ​ដំបូង​នៃ​ដើម​ឆ្នាំ ប្រជាជន​ជប៉ុន​តែង​នាំ​គ្នា ឡើង​លើ​ភ្នំ​ខ្ពស់​ៗ ដើម្បី​បាន​មើល​ថ្ងៃ​រះ​ដំបូង​គេ ដោយ​ពួក​គេ​មាន​ជំនឿ​ជាក់​ថា នាំ​សំណាង​ល្អ​បំផុត​ពេញ​មួយ​ឆ្នាំ>>។

 

ឯកឧត្ដម​បាន​បន្ថែម​ថា រៀង​រាល់​​ឆ្នាំ ​តែង​ឃើញ​មាន​ប្រជាជន​ជប៉ុន​អនុវត្ត​តាម​ជំនឿ​នេះយ៉ាង​ខ្ជាប់ខ្ជួន និង​មិន​ទុក​ឱ្យឱកាស​នាំ​សំណាង​ល្អ​បំផុត​របស់​ពួក​គេ​កន្លង​ផុត​ទៅ​នោះ​ទេ។

 

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​អបិយ​ជំនឿ​មួយ​នេះ?

 

ចុច​អាន៖ តើ​គួរ​​ដាំ​ផ្កា​ប្រភេទ​ណា ​​នាំ​ឲ្យ​ផ្ទះ​​មាន​ហុងស៊ុយ?​​

ចុច​អាន៖ ដី​៥​ប្រភេទ​​រក​ស៊ី​មិន​ឡើង ​ទោះ​លក់​ថោក​ក៏​មិន​គួរ​ទិញ

 

អត្ថបទ៖ រក្សា