យុវជន​មុខ​ដូច Brooklyn Beckham ពេក ត្រូវ​អ្នក​គាំទ្រ​សុំ​ថត​រូប​រាល់​ថ្ងៃ

  • 2016-05-31 15:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ទម្រង់​មុខ​ដូច​កូន​ប្រុស​របស់​អតីត​តារា​កីឡា​បាល់ទាត់ David Beckham ពេក យុវជន​អាយុ​២១​ឆ្នាំ​មួយ​រូប​ត្រូវ​បាន​គេ​សុំ​ថត​រូប​ជាមួយ​ជា​រៀង​រាល់​ថ្ងៃ។

 

 

លោក Frankie Cavill អាយុ ២១​ឆ្នាំ​មក​ពី​ខាង​ជើង​ទីក្រុង ឡុងដុង​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ក្រុម​ក្មេង​ៗ​តែង​តែ​យល់​ច្រឡំ​ថា​ខ្លួន​​ជា Brooklyn Beckham កូន​ប្រុស​របស់​អតីត​កីឡាករ David Bekham រាល់​ពេល​ដែល​ខ្លួន​ទៅ​ណា​មក​ណា​ម្ដង​ៗ។ សូម្បី​តែ​គ្រួសារ​របស់​យុវជន​រូប​នេះ​ក៏​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា​គេ​មាន​អ្នក​គាំទ្រ​បែប​នេះ​ដែរ។ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ហុងកុង​នា​ពេល​ថ្មី​ៗ​នេះ Frankie ត្រូវ​បាន​គេ​សុំ​ថត​រូប​ជាមួយ​នៅ​​ឧទ្យាន​កម្សាន្ត​មួយ​និង​ត្រូវ​គេ​សួរ​ថា​តើ​គេ​ជា​កូន​ប្រុស​របស់​កីឡាករ​បាល់ទាត់ Beckham ឬ​មិន​មែន ៕

 

 
 
 
 
 

ចុចអាន៖ប្រុស​ស្អាត​លក់​សម្ល​ការី ឆក់​បេះដូង​នារី​ៗ​លើ​អ៊ិនធឺណិត​

ចុចអាន៖កូន​ស្រី​មើល​លែង​ស្គាល់​ម្ដាយ​ក្រោយ​វះកាត់​កែ​សម្ផស្ស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ mirror

អត្ថបទពេញនិយម