iPhone 7 អាចលែងមានជម្រើសមេមូរីទំហំ ១៦ GB
- 2016-05-31 17:21:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 អាចលែងមានជម្រើសមេមូរីទំហំ ១៦ GB
ចន្លោះមិនឃើញ
យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយលើខ្សែសង្វាក់ផលិតកម្មបានបង្ហាញថា iPhone 7 នឹងលែងមានជម្រើសមេមូរី (អង្គផ្ទុកទិន្នន័យ) ទំហំ ១៦ GB ដោយជំនួសឲ្យទំហំ ៣២ GB វិញម្ដង។
រូបរាងគំរូ
លោក Kevin Wang អ្នកដឹកនាំខាងផ្នែកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុនបច្ចេកវិទ្យា IHS បានធ្វើការស្រាវជ្រាវលើខ្សែសង្វាក់ផលិតកម្ម ដែលបង្ហាញថា អង្គផ្ទុកទិន្នន័យទំហំ ៣២ GB នឹងជាជម្រើសទំហំទីមួយសម្រាប់ iPhone 7។
Apple នៅតែផលិត iPhone ដែលមានជម្រើសអង្គផ្ទុកទិន្នន័យទំហំ ១៦ GB ទោះបីជាមានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ក្ដី។ ជាមួយនឹងការចាប់ផ្ដើមពីជម្រើស ៣២ GB អាចជាយុទ្ធសាស្ត្រថ្មីរបស់ Apple ដើម្បីទាក់ទាញអតិថិជនឲ្យទិញ iPhone 7 កាន់តែច្រើន៕ ចុចអាន៖ គន្លឹះសាមញ្ញមួយចំនួន អ្នកប្រើ iPhone ដំបូងៗគួរដឹង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GSMArena