ដាលីស ចង់ថតកុន ប៉ុណ្ណឹងទៅរួចអត់?
- 2014-10-29 15:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាលីស ចង់ថតកុន ប៉ុណ្ណឹងទៅរួចអត់?
ចន្លោះមិនឃើញ
កញ្ញា វណ្ណ ដាលីស បានខ្សឹបប្រាប់ Sabay ថា ចង់ថតកុនខ្លាំងណាស់ ប៉ុន្តែមិនមាន ផលិតកម្មណាមួយទាក់ទងនៅឡើយ។ កន្លងមក ដាលីស ធ្លាប់តែដើរម៉ូដ ថតស្ប៉តពាណិជ្ជកម្មនិង សម្ដែង ខារ៉ាអូខេ បានតិចតួចប៉ុណ្ណោះ។
កញ្ញា វណ្ណ ដាលីស គឺជា អតីតស្រីស្អាតលេខ៣ កម្មវិធី Khmer super model ឆ្នាំ ២០១២។ តារាម៉ូដែលមានកំណើត ក្នុងរាជធានីភ្នំពេញម្នាក់នេះ បច្ចុប្បន្នមានវ័យ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែក ធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។
តាំងពីជាប់ជាស្រីស្អាតលេខ៣ក្នុងកម្មវិធីខាងលើ ដាលីស បានចូលធ្វើជាតារាម៉ូដែលឲ្យក្រុមហ៊ុន B'ka entertainment រយៈពេល១ឆ្នាំ តែបច្ចុប្បន្ននាងបានផុតកុងត្រា ហើយកំពុងធ្វើជាម៉ូដែល Freelance។
ក្នុងអាជីពសិល្បៈ តារាស្រីម្នាក់នេះបានលើកឡើងឲ្យដឹងថា ទីផ្សារសិល្បៈរបស់នាងមានតិចតួចនៅឡើយ ។ ក្រៅពីដើរម៉ូដ ដាលីស ធ្លាប់ថត ស្ប៉ត បាន២ផងដែរ គឺ Smart និង ទឹកផ្លែឈើ Freshies។ ចំណែកសម្ដែងខារ៉ាអូខេវិញ ថ្មីៗនេះទើបតែថត បាន២បទ ឲ្យផលិតកម្ម ភ្លេងរីខត។
តារាម៉ូដែលវ័យ១៩ឆ្នាំម្នាក់នេះបានលើកឡើងថា នាងនៅតែបន្តអាជីពមួយនេះ មិនបោះបង់ការងារសិល្បៈរបស់នាងកណ្ដាលទីឡើយ ទោះបីជា កម្រៃដែលបានមកតិចតួច និង មិនសូវមានការងារច្រើនយ៉ាងណាក្ដី ព្រោះអាជីពជាអ្នកសិល្បៈ នាងស្រលាញ់ចូលចិត្តតាំងពីកំណើត។ ដាលីស ប្ដេជ្ញាថា ត្រូវតែខំប្រឹងព្រោះនាងគិតថា អ្នកសិល្បៈរៀមច្បងដែលល្បីៗមុនៗក៏ផ្ដើមពីចំណុចបែបនេះដូចគ្នា។
ដោយចង់ថតខ្សែភាពយន្តដោយមិនមានខ្សែជាអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មណាមួយសោះនេះ ទស្សនិកជនជួយដាក់ពិន្ទុ បន្តិចបានទេ តើរូបរាងប៉ុណ្ណឹង ដាលីស អាចមានផលិតកម្មមួយណាចាប់អារម្មណ៍អត់ហ្ន៎បន្តិចទៀត?
អានអត្ថបទ៖ សានសាណា បង្ហើបទិចនិក កាន់កម្មវិធីធំៗ
អានអត្ថបទ៖ នេះនែ! សំលៀកបំពាក់ ច្នៃពីការ៉ុង ថង់ប្លាស្ទិក ក្រចៅ របស់កូនខ្មែរ
អត្ថបទ៖ ខុត សីហា