​១៣​​ឆ្នាំ​សោះ​​ច្រៀង​បាន​ប៊ូតុង​មាស​​​និង​ធ្វើ​ឲ្យគណៈកម្មការ America's Got Talent ព្រឺ​សម្បុរ

  • 2016-06-01 20:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គណៈកម្មការ​ស្រី Mel B  សម្រេច​ឲ្យ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ឈ្មោះ  Laura Bretan ​បាន​ប៊ូតុង​មាស​ បន្ទាប់​​ពី​នាង​ស្រែក​ច្រៀង​បទ​​ល្ខោន​អូប៉េរ៉ា​​យ៉ាង​អស្ចារ្យ​​ កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​ដំបូង​នៃ​ក្នុង​កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ America's Got Talentរដូវ​កាល​ទី​១១។

 

 

Lauraដែល​​សិស្ស​មក​ពី​ទីក្រុង Chicago បាន​ឡើង​មក​លើ​ឆាក​ដំបូង​​ទាំង​ទឹក​មុខ​ភ័យព្រួយ ព្រោះ​នាង​មិន​ដែលសម្ដែង​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន​បែប​នេះទេ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​គណៈកម្មការ​នាំ​​ភ្ញាក់ផ្អើល​​នឹក​ស្មា​មិន​ដល់​គឺ​ពេល​​ដែល Laura បាន​ប្រើ​សំឡេង​​យ៉ាង​អស្ចារ្យ​​ចម្រៀង​បទ​ល្ខោន​អូប៉េរ៉ា​ធ្វើ​ឲ្យ​គណៈកម្មការ Mel B ព្រឺ​សម្បុរខ្ញាកៗ។

 

​​​​​

Lauraបាន​សម្រក់​ទឹកភ្នែក​ ក្រោយ​សម្ដែង​ចប់។ ទន្ទឹម​នឹងនេះ Mel B បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖"សំឡេង​របស់​ប្អូន​បាន​ធ្វើឲ្យ​ខ្ញុំ​​ព្រឺ​សម្បុរ​អស់​ហើយ។ ប្អូន​ទើប​តែ​មាន​អាយុ​១៣​ឆ្នាំ​។ កម្មវិធី​​ប្រឡង​នេះ​នឹង​ប្ដូរ​ជីវិត​របស់​ប្អូន ហើយ​ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​ជីវិត​ប្អូន​​ដូច​គ្នា"។ ភ្លាម​នោះ Mel Bបាន​ទៅ​គោះ​ប៊ូតុង​មាស​តែម្ដង ធ្វើ​ឲ្យ Lauraនិង​ម្ដាយ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង៕

 

 

ចុចអាន៖ឆ្កែ​កំពូល​​ឆ្លាត​ជួយ​ម្ចាស់​ឈ្នះ​ពាន Britain’s Got Talent 2015

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ gossipcop

អត្ថបទថ្មី