ឱកាសទទួល​បាន​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សិង្ហបុរី ៣០០​កន្លែង

  • 2016-06-03 22:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​គ្រប់​គ្រង​អាស៊ី​បូព៌ា East Institute of Management Pte Ltd-EASB នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ៣០០​កន្លែង ដល់​សិស្ស​​ថ្នាក់​ទី១២ កម្ពុជា ដែល​អាហារូបករណ៍​នោះ​បែង​ចែក​ជា​បី​ប្រភេទ​គឺ ៧០%, ៦៥% និង ៦០%។ ​​​

 

អាហារូបករណ៍​ដែល​មាន​ឈ្មោះ​ថា PENSS (Prime minister Hun Sen – EASB National Scholarship Scheme) បាន​ផ្ដល់​ទៅ​លើ​ថ្នាក់​បរិញ្ញាបត្រ​ដូចជា​៖ បរិញ្ញាបត្រ​ ធុរកិច្ច​ និង​ការ​គ្រប់គ្រង​ (BA Business and Management Studies) បរិញ្ញាបត្រ​ គណនេយ្យ​ (BA Accounting) បរិញ្ញាបត្រ​ ប្រព័ន្ធ​ព័ត៌មាន​ធុរកិច្ច​ (BA Business Information System) បរិញ្ញាបត្រ​ គ្រប់គ្រង​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ (BA International Hospitality & Tourism Management) បរិញ្ញាបត្រ​ ធនាគារ​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ (BA International Banking and Finance) បរិញ្ញាបត្រ​ ការ​ដឹក​ជញ្ជូន​ និង​ការគ្រប់គ្រង​ចង្វាក់​ការ​ផ្គត់ផ្គង់ (BA Logistics and Supply Chain Management)

 

ប្រភេទ​នៃ​អាហារូបករណ៍៖ ១. ៧០% សម្រាប់​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​សរុប​ និង​និទ្ទេស​មុខវិជ្ជា​គណិតវិទ្យា​ ចាប់​ពី​ កម្រិត​ C និង​តេស្ដ​ភាសា​អង់គ្លេស​ទទួល​បាន​ពិន្ទុ​សរុប​៦.០ ២. ៦៥% សម្រាប់​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​សរុប​ និង​និទ្ទេស​មុខវិជ្ជា​គណិតវិទ្យា​ ចាប់​ពី​ កម្រិត​ C និង​តេស្ដ​ភាសា​អង់គ្លេស​ទទួល​បាន​ពិន្ទុ​សរុប​៥.៥ ៣. ៦០%​ សម្រាប់​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​សរុប​ និង​និទ្ទេស​មុខវិជ្ជា​គណិតវិទ្យា​ ចាប់​ពី​ កម្រិត​ C និង​តេស្ដ​ភាសា​អង់គ្លេស​ទទួល​បាន​ពិន្ទុ​សរុប​៥.០ បញ្ជាក់៖ ការ​ប្រឡង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ភ្នំពេញ ដោយ​វិទ្យាស្ថាន​ផ្ទាល់

 

លក្ខខណ្ឌ​ដាក់​ពាក្យ​៖ ១. មាន​សញ្ជាតិ​ខ្មែរ​ ២. មាន​ពិន្ទុ​ជា​មធ្យម​កម្រិត​ល្អ ឬ C នៅ​ក្នុង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ៣. មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជ្រៅជ្រះ ​​ ​

ការ​ដាក់​ពាក្យ​ និង​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ​ ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ រហូត​ដល់​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ ដែល​មាន​អាគារ​លេខ​២៣ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹងកេងកេង១ ខណ្ឌ​ចំការមន​ (ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប្រហែល​ ៥០​ម៉ែត្រ​)។ សម្រាប់​ព័ត៌មាន​បន្ថែម​៖ ០២៣ ៧២ ៤៨ ៧៤ ឬ សារ​អេឡិចត្រូនិក​របស់​វិទ្យាស្ថាន weekiat_foo@easb.edu.sg

 

អត្ថបទ៖ នួន ចាន់លីហួត
អត្ថបទពេញនិយម