ណូម័រ ត្រៀម​ធ្វើ​ជំនួញ​តាមOnline ដែរ

  • 2014-10-29 17:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ណូម័រ ដែល​ជា​សមាជិក​ក្រុម Girl MiNi បាន​ត្រៀម​ខ្លួន​ធ្វើ​ជំនួញ​តាម​Online ជា​ថ្មី​ម្ដង​ទៀត ខណៈ​មុខ​របរ​បែប​នេះ កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​មនុស្ស​ភាគ​ច្រើន ដោយ​ទទួល​បាន​កម្រៃ​ក្រាស់ក្រែល​ទៀត​ផង។

ពិធី​ការិនី​ថ្មីថ្មោង​រូប​នេះ​បាន​ប្រាប់Sabayថា៖" ខ្ញុំ​គ្រាន់​តែ​លក់​សំលៀក​បំពាក់​ស្រីៗ​តាម​Online​ប៉ុណ្ណោះ មិន​មែន​ជា​ជំនួញ​លក្ខណៈ​បណ្ដាញ ដូច​គេ​ផ្សាយ​កន្លង​មក​ទេ ព្រោះ​ជា​ការ​ដោះដូរ​ទំនិញ​ធម្មតា​ប៉ុណ្ណោះ"។

 

អាម័រ បាន​បន្ថែម​ថា ដំបូង​ឡើយ​នាង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ឬ​ចិន ដើម្បី​កុម្ម៉ង់​សំលៀក​បំពាក់​ពី​ទី​នោះ​មក​លក់​នៅ​កម្ពុជា។ បន្ទាប់​មក​ត្រូវ​ដាក់​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ Facebook របស់​នាង អាច​និយាយ​បាន​ថា ជា​ការ​តាំង​បង្ហាញ​ដល់​អ្នក​គាំទ្រ និង​មិត្តភ័ក្ដិ​ទាំង​អស់​បាន​ឃើញ​នូវ​ផលិតផល​នាំ​ចូល​មក​ និង​ផ្ដល់​មធ្យោបាយ​ដើម្បី​ទាក់ទង​ទិញ​ជា​ក្រោយ។

 

“បើ​មាន​មិត្ត​ភក្ដិ​ណា​គាត់​ចង់​ទិញ យើង​ផ្ដល់​លេខ​ទំនាក់ទំនង និង​មាន​អ្នក​ដឹក​យក​ទៅ​ឲ្យ​ពូក​គាត់ អី​អញ្ចឹង​ទៅ"។ ណូម័រ បញ្ជាក់​យ៉ាង​ដូច្នេះ។

តួ​ខ្មោច​ក្នុង​រឿង"ក្រឡ​អី​ហ្នឹង" វគ្គ​២​ខាង​លើ​រំលឹក​ថា ពី​មុន​នាង​ក៏​ធ្លាប់​រក​ស៊ី​បែប​ហ្នឹង​ដែរ តែ​ផ្អាក​ទៅ​វិញ បន្ទាប់​បាន​ឈាន​ជើង​ចូល​សិល្បៈ និង​មាន​ការ​មមាញឹក​ក្នុង​វិស័យ​នេះ ដោយ​គ្មាន​ពេល​អង្គុយ​ផ្សព្វផ្សាយ​ពី​ទំនិញ ឬ​ដឹក​ជញ្ជួន​ឲ្យ​អតិថិជន​​ដូច​ពី​មុន ទើប​សម្រេច​ចិត្ត​ទាំង​ផុយ​ស្រួយ​ផ្អាក​បណ្ដោះអាសន្ន និង​ឈាន​ជើង​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​ថា នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា ដើម្បី​ក្រសោប​ការ​គាំទ្រ​ជា​ថ្មី​ក្នុង​អាជីព ស្រប​ពេល​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បងប្អូន​ផង​ដែរ​នោះ៕

 

អាន​អត្ថបទ៖ ដាលីស ចង់​ថត​កុន ប៉ុណ្ណឹង​ទៅ​រួច​អត់?

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី