ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង

  • 2016-06-08 18:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​​​​ជន​ជាតិ​អង់គ្លេស​មួយ​គូ​​​​​ថ្មី​ៗ​​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បន្ទាប់​ពី​ឃើញ​​​ស្បែក​ជើង​​​​​ដែល​​បាន​ពាក់​​​​ឲ្យ​កូន​ស្រី​​អាយុ​ពីរ​​ឆ្នាំ​របស់​ខ្លួន​​​​បង្ក​​ឲ្យ​ដាច់​រលាត់​​ជើង​​រហូត​​ចេញ​​ឈាម។

 

​​​តាម​សារព័ត៌មាន​ Daily Mail អ្នក​ស្រី​ Lisa ដែល​ជា​ម្ដាយ​ក្មេង​ស្រី​ Esmé Connor បាន​​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​និង​ស្វាមី​​បាន​ទទួល​កាដូ​​ជា​ស្បែក​ជើង​ជ័រ​សង្រែក​​មួយ​គូ​​ពី​មិត្តភ័ក្ដិ​សម្រាប់​​​ជា​អំណោយ​​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ Esmé ។ អ្នក​ស្រី​បន្ថែម​ទៀត​ថា ពេល​ទទួល​កាដូ​​អ្នក​ស្រី​ក៏​បាន​​​ឲ្យ​​កូន​ស្រី​​​ល​ភ្លាម​ៗ​ដែរ ដោយ​ឃើញ​ថា​​ល្មម​អាច​​​ពាក់​បាន​។

 

ក្រោយ​ពេល​​ចប់​​កម្មវិធី​ខួប​កំណើត អ្នក​ស្រី​ Lisa បាន​ឲ្យ​​ Esmé ពាក់​ស្បែក​ជើង​ជ័រ​សង្រែក​នោះ​​ដើរ​ទៅ​លេង​ក្នុង​សួន​ច្បារ។ ​​អ្នក​ស្រី​បាន​សម្គាល់​ថា​​ កូន​ស្រី​របស់​ខ្លួន​មាន​អារម្មណ៍​​មិន​ស្រួល​ ហើយ​​​កន្លះ​ម៉ោង​ក្រោយ​មក​​ស្រាប់​តែ​ជើង​​ Esmé មាន​ស្នាម​ស្បែក​ជើង​និង​រលាត់​ជើង​ដាច់​​​​ចេញ​ឈាម។

 

 

ក្រោយ​មាន​បញ្ហា​នេះ អ្នក​ស្រី Lisa បាន​ទាក់​ទង​និង​ដោះ​ស្រាយ​ជា​មួយ​​ខាង​ក្រុមហ៊ុន​​លក់​ស្បែក​ជើង​ខាង​លើ​នោះ។ ជា​មួយ​គ្នា​នោះ​អ្នក​ស្រី​ បាន​ថត​រូប​​​​ស្បែក​ជើង​ដែល​ពាក់​ឲ្យ​កូន​ស្រី បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​​ជា​សារ​ប្រាប់​​ដល់​ឪពុក​ម្ដាយ​ដទៃ​ទៀត​​​ឲ្យ​បាន​ដឹង​ពី​បញ្ហា​នោះ។

 

រូប​ថត​​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​និង​​ចែក​ចាយ​ត​ៗ​គ្នា​​ជា​ច្រើន៕

 

 

ចុចអាន៖  ចិន​ដាក់​ឲ្យ​ប្រើ​ផ្លូវ​​ថ្មើរ​ជើង​សម្រាប់​អ្នក​ប្រើ​ Smartphone ​ដំបូង​គេ​ក្នុង​លោក​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ daiymail ​​​​​​​