ចិន​ដាក់​ឲ្យ​ប្រើ​ផ្លូវ​​ថ្មើរ​ជើង​សម្រាប់​អ្នក​ប្រើ​ Smartphone ​ដំបូង​គេ​ក្នុង​លោក​

  • 2014-09-15 16:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ថ្មើរជើង​​សម្រាប់​អ្នក​ប្រើ​ Smartphone ​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចិន​ ជា​ជំហាន​ដើម្បី​ក្រើន​រំលឹក​ដល់​អ្នក​ងប់ងុល​នឹង​ទូរសព្ទ។ ​

​​ផ្លូវ​ថ្មី​នេះ​​ស្ថិត​ក្នុង​​​តំបន់​ទីប្រជុំជន​ Yangrenjie ​ក្នុង​ទីក្រុង​ Chongqing ​ដោយ​មាន​ទទឹង​ ៣ ​ម៉ែត្រ​ និង​ប្រវែង​ ៥០ ​ម៉ែត្រ។ ​​​​អ្នក​ធ្វើ​ដំណើរ​​ដោយ​ថ្មើរជើង​អាច​មើល​​ឃើញ​ផ្លូវ​ពីរ​​បែងចែក​គ្នា​ដាច់​គឺ​មួយ​សម្រាប់​អ្នក​មិន​ប្រើ​ Smartphone ​និង​មួយ​ទៀត​សម្រាប់​អ្នក​ប្រើ។ ​​ផ្លូវ​សម្រាប់​អ្នក​ប្រើប្រាស់​ Smartphone ​មាន​រូប​សញ្ញា​ទូរសព្ទ​មួយ​​អម​ដោយ​ឃ្លា​ថា ​"អ្នក​​ប្រើ​ទូរសព្ទ​សូម​ដើរ​លើ​ផ្លូវ​នេះ​ ​និង​ប្រឈម​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង"។

​ផ្លូវ​ថ្មី​បាន​ទាក់ទាញ​ទេសចរ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មក​ចោមរោម​ថត​រូប​ជា​ខ្លាំង។ ​​បើ​ទោះ​ជា​មាន​ការ​បែងចែក​ច្បាស់លាស់​បែប​នេះ​​ក៏​ប្រជាជន​ក្នុង​តំបន់​មិន​សូវ​គោរព​​ជាប់លាប់​ប៉ុន្មាន​ទេ ​រហូត​មាន​អ្នក​ខ្លះ​ចត​ឡាន​លើ​ផ្លូវ​ដើរ​នោះ​ក៏​មាន។ ​

​ប្រជាប្រិយភាព​ Smartphone ​ទំនើប​​ៗ​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ក្នុង​ប្រទេស​ចិន​​​បាក់​ប្រើប្រាស់​​កាន់​តែ​ច្រើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ជា​ច្រើន​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ផល​ប៉ះពាល់​របស់​និន្នការ​ថ្មី​មក​លើ​សុខភាព ​ក៏ដូចជា​​ការរស់នៅ។ ​​​តាម​ការ​វាយ​តម្លៃ​ចំនួន​អ្នក​ប្រើប្រាស់​ Smartphone ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​នឹង​កើន​លើស​ ៥០០ ​លាន​នាក់។

យល់​យ៉ាង​ណា​ចំពោះ​ចំណាត់ការ​ថ្មី​នេះ?

ប្រែ​​សម្រួល៖ ​សីហា ប្រភព៖ ​iclarified