អ្នកគំនូរវ័យក្មេងគ្មានគ្រូ ចង់ក្លាយជាវិចិត្រករល្បីល្បាញមួយរូប
- 2016-06-08 19:04:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគំនូរវ័យក្មេងគ្មានគ្រូ ចង់ក្លាយជាវិចិត្រករល្បីល្បាញមួយរូប
ចន្លោះមិនឃើញ
មិនបានរៀនសូត្រគូររូបពីគ្រូណាឡើយ ប៉ុន្តែយុវជនម្នាក់អាចប្រើតែប៊ិចគូសវាសចុះឡើងបង្កើតជាក្បាច់មានរូបភាពគួរឲ្យចាប់អារម្មណ៍ ហើយអនាគតរូបគេចង់ក្លាយជាវិចិត្រករល្បីល្បាញមួយរូប។
កយ ពិសាល ម្ចាស់គំនូរគ្មានគ្រូ ប្រាប់ថាខ្លួនមានដុងខាងគូនេះតាំងពីថ្នាក់ទី៣ ។ កាលនោះ ពិសាលចេះតែគូរនេះគូរនោះតាមរូបដែលគេតាំង ហើយមិត្តភ័ក្ដិនិងលោកគ្រូអ្នកគ្រូសរសើរថាពិសាលមានទេពកោសល្យ និងគូបានស្អាតទៀតផង។
លុះយូរទៅៗ អ្នកមកពីបាត់ដំបងរូបនេះយល់ថា ការគូរតាមតែគេ ពុំមានន័យអ្វីឡើយ។ ម្ល៉ោះហើយខ្លួនចាប់ផ្ដើមបែកគំនិត បង្កើតរបៀបគូដោយខ្លួនឯងដោយប្រើភាពច្នៃប្រឌិត ដោយពង្រឹងតាមការមើល Youtube។
យុវជនអាយុ២១ឆ្នាំ ដែលឪពុកស្លាប់ចោលព្រោះគ្រោះថ្នាក់ចរាចរណ៍ តែងឆ្លៀតគូរគំនូរ ពេលទំនេរបន្ទាប់ពីការសិក្សា ដោយបំបែកជាក្បាច់ផ្សេងៗមានលាយក្បាច់ខ្មែរនិងការរចនាប្លែកៗ។ ការគូរកាន់តែរីកចម្រើន បើទោះមិនមានឧបករណ៍ទំនើបដូចវិចិត្រករដទៃ ពិសាលប្រើតែប៊ិចតម្លៃ១០០០រៀល សម្រាប់គំនូររបស់ខ្លួនប៉ុណ្ណោះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានស្ងើចសរសើរនូវស្នាដៃគំនូរសិល្បៈនៅពេលពិសាលបង្ហោះតាមប្រព័ន្ធសង្គមយក្សនេះ។ អ្នកខ្លះថែមទាំងយកគំនូរទៅប្ដូរលើ Cover របស់ Account FB ខ្លួនក៏មាន ខ្លះទៀតចុច like និង share តៗគ្នាផងដែរ។ ពិសាលប្រាប់ថា ដោយសារទេពកោសល្យនេះ មានលោកគ្រូម្នាក់បានទាក់ទងពិសាលទៅធ្វើការជាមួយ។ នាថ្ងៃអនាគត យុវជនរស់នៅជាមួយជីដូនក្រោយបាត់បង់ឪពុករូបនេះ ចង់ក្លាយជាវិចិត្រករល្បីល្បាញមួយរូប៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ លឹម សុនា