លោកតាអាយុ៨២ឆ្នាំច្រៀងបទ Rock ផ្អើលពេញ America's Got Talent
- 2016-06-08 21:15:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតាអាយុ៨២ឆ្នាំច្រៀងបទ Rock ផ្អើលពេញ America's Got Talent
ចន្លោះមិនឃើញ
លោកតា John Hetlinger ដែលមានអាយុ៨២ឆ្នាំទៅហើយបានធ្វើគណៈកម្មការនិងទស្សនិកជនក្នុងកម្មវិធីប្រឡងសមត្ថភាពចម្រុះ"America's Got Talent" រដូវកាលទី១១ បើកភ្នែកធំៗគ្រប់គ្នា ដោយសារលោកតាបានជ្រើសចម្រៀងជាចង្វាក់ Rock មកប្រឡងក្នុងវគ្គ Audition កាលពីម្សិលមិញ។
ឆ្លើយនឹងសំនួររបស់ គណៈកម្មការ លោកតា John គឺជាអតីតកងទ័ពជើងទឹកនិងអ្នកគ្រប់គ្រងកម្មវិធីជួសជុលលើលំហអាកាស។ អ្វីដែលធ្វើឲ្យគ្រប់គ្នាក្នុងស្ទូឌីយូភ្ញាក់ផ្អើល គឺពេលដែលលោកតារាប្រាប់ឲ្យគេចាក់ភ្លេង ហើយស្រែកច្រៀងបទ "Bodies" ដែលបទចម្រៀងចង្វាក់ Rock របស់ក្រុម DROWNING POOL។
ត្បិតតែអាយុរាងច្រើនតែសម្លេងលោកតាអាចស្រែកបានដែលកម្រិតមនុស្សចាស់ធម្មតាមិនអាចធ្វើបាន។ សម្លេងរបស់លោកតា John បានធ្វើឲ្យគណៈកម្មការ ពិធីករនិងទស្សនិកជននាំគ្នាទះដៃនិងសំឡឹងមើលលោកតាដោយភាពមិនគួរឲ្យជឿ។ ទីបំផុតលោកតាទទួលបានពាក្យ Yes ពីគណៈកម្មការទាំង៤៕
ចុចអាន៖១៣ឆ្នាំសោះច្រៀងបានប៊ូតុងមាសនិងធ្វើឲ្យគណៈកម្មការ America’s Got Talent ព្រឺសម្បុរ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ blabbermouth