កូននាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ខំបង្ហាញសាច់លើទស្សនាវដ្ដី តែត្រូវចុកឈាមទៅវិញ
- 2016-06-09 21:32:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូននាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ខំបង្ហាញសាច់លើទស្សនាវដ្ដី តែត្រូវចុកឈាមទៅវិញ
ចន្លោះមិនឃើញ
Max Key ដែលជាកូនប្រុសលោក John Key ឋានៈជានាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានធ្វើជាម៉ូដែលបង្ហាញរាងសាច់ដុំកង់ៗយ៉ាងសង្ហាលើទស្សនាវដ្ដី Remix Magazine ។
ទោះជាយ៉ាងណាក្ដី Max ដែលវ័យ២១ឆ្នាំបានបង្ហោះរួប១សន្លឹកដែលថតឲ្យទស្សនាវដ្ដីលើបណ្ដាញសង្គម Instagram ដើម្បីបង្អួតអ្នកតាមដាន (Follower) ប៉ុន្តែបែរត្រូវគេរិះគន់ទៅវិញ។ ការរិះគន់នេះបណ្ដាលមកពីរូបនោះ Max ថតកាន់បារី ខណៈដែលឪពុករបស់ខ្លួនថ្មីៗ កំណត់ផែនការច្បាប់ប្រឆាំងនឹងការជក់បារី។
Max Key គឺជាកូនទី២ក្នុងគ្រួសារ បន្ទាប់ពីបងស្រី Stephie Key វ័យ២៣ ហើយជាសិស្សឆ្នាំទី៤លើជំនាញ២ផ្នែកគឺអចលនទ្រព្យនិងពាណិជ្ជកម្ម។ ក្រៅពីជាកូននាយករដ្ឋមន្ត្រីនិងសិស្សបុរសសង្ហានេះក៏ជា DJ មួយរូបផងដែរ ហើយនៅលើបណ្ដាញសង្គម Instagram មានអ្នកតាមដានគេដល់ទៅជាង៤ម៉ឺននាក់៕
ចុចអាន៖យកនំម្ដាយលក់មកច្នៃធ្វើរ៉ូបដូច Chompoo Araya ធ្វើឲ្យនារីម្នាក់ល្បីដោយមិនដឹងខ្លួន
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ lollipop