អ្នក​ថែ​អ្នក​ជំងឺ​ភ័យ​មិន​ស្ទើរ​ ដោយ​សារ​ការ​បន្លាច​តាម​រឿង​​ "CONJURING 2”

  • 2016-06-10 22:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​ភ័យ​រន្ធត់ "CONJURING 2” បាន​ទៅ​ដល់​រោងកុន​ប្រទេស​ជា​​ច្រើន​​ក្នុង​ពិភព​លោក​ក្នុង​សប្ដាហ៍​នេះ ក្នុង​នោះ​ក៏​មាន​ប្រេស៊ីល​ដែរ។ ដើម្បី​អបអរ​​ លោក​ James Wan ដែល​ជា​អ្នក​ដឹកនាំ​រឿង​ខ្មោច​នេះ​​បាន​សហការ​ជាមួយ​​​កម្មវិធី​ទូរទស្សន៍​មួយ​ឈ្មោះ​ថា Programa Silvio Santos ធ្វើ​ជា​វីដេអូ​បញ្ឆោត ( Prank​) ទៅ​លើ​អ្នក​ថែរក្សា​អ្នក​ជំងឺ៣​នាក់។

 

 

វីដេអូ Prank​នេះ​បាន​បម្លែង​ចេញ​ពី​ឈុត​មួយ​ក្នុង​រឿង "CONJURING 2” ។ គេ​បាន​ឲ្យ​​អ្នក​ថែរក្សា​អ្នក​​ជំងឺ​​ទាំង​នោះ​​​ទៅ​ផ្ទះ​មួយ​ដើម្បី​មើល​ក្មេង​ស្រី​ឈឺ​ម្នាក់។ មនុស្ស​ស្រី​រាង​ចំណាស់​ម្នាក់​បាន​ប្រាប់​ទៅ​កាន់​អ្នក​ថែរក្សា​អ្នក​​ជំងឺ​នោះ​ថា​ ពេល​ដែល​ម៉ោង​រោទ៍​​​ត្រូវ​​ហៅ​ក្មេង​ស្រី​ដែល​កំពុង​ដេក​មក​លេប​ថ្នាំ។ តែ​តាម​ពិត​ក្មេង​ស្រី​ដែល​ដេក​លើ​គ្រែ​​​​គេ​បាន​តុបតែង​ធ្វើ​ជា​ខ្មោច ដើម្បី​បន្លាច​អ្នក​មើល​ថែ​ទាំង​នោះ​សោះ៕

 

ចង់​ដឹង Prankនោះ​គួរ​ឲ្យ​ខ្លាច​យ៉ាងណា​សូម​មើល​វីដេអូ​ខាងក្រោម៖

 

 

ចុចអាន៖បុរស​ម្នាក់​ទៅ​​​​ទី​តាំង​ចាស់​ដែល​ធ្លាប់​ថតកុន និង​ថត​រូប​យក​មក​​ប្រៀបធៀប​​គ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ movieweb

អត្ថបទថ្មី