បាតុភូត​ថ្ងៃ​​បាំង​ឆត្រ ​​កើត​មាន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ

  • 2016-06-14 18:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ បាតុភូត​ព្រះ​អាទិត្យ ឬ​លោក​ខែ​បាំង​ឆត្រ បាន​កើត​ឡើង​ម្ដង​ទៀត​ បន្ទាប់​ពី​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០១៦។

 

 

បើ​តាម​​​វិទ្យុ Earth​​​​​ Skyផ្សាយ​​​ពី​វិទ្យាសាស្ត្រ​និង​ធម្មជាតិ​​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា បាតុភូត​ ដែល​មាន​ឈ្មោះ​ថា ​Halo​ នេះ បាន​កើត​ឡើង​ពី ពពក​ស្បៃ​​(cirrus clouds) ដែល​ជា​ញឹក​ញាប់​គេ​ឃើញ​​វា​កើត​​មាន​ជា​សញ្ញា​​មុន​ពេល​ព្យុះ​​​កើត​ឡើង​ខិត​ជិត​មក​ដល់​។

 

ពពក​ស្បៃ​​នោះ​​មាន​ផ្ទុក​​គ្រីស្តាល់​​ដូច​ទឹកកក​​តូច​ល្អិត​ៗ​​រាប់​លាន ដែល​បណ្ដាល​ឲ្យ​​មាន​​ដំណើរ​ងាក​នៃ​កាំរស្មី​ ឬ​កើត​មាន​​ចំណាំង​ប្លាត​​​​ពេល​ពន្លឺ​នៃ​ព្រះអាទិត្យ​ឬ​ព្រះចន្ទ​ចាំង​មក បង្កើត​ជា​បាតុភូត​នេះ​ឡើង​​៕

 

 

អត្ថបទ៖ នួន ចាន់លីហួត

អត្ថបទពេញនិយម