​ទាញ​ហ្រ្វាំង​ដៃ​​ឡើង​ដោយ​មិន​ចុច​ប៊ូតុង​ អាច​​ធ្វើ​ឲ្យ​ឆាប់​ខូច?

  • 2016-06-15 13:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​មាន​អ្នក​ប្រើ​ប្រាស់​រថយន្ត​មួយ​ចំនួន​តូច​ បាន​ងឿង​ឆ្ងល់​ថា​តើ​ការ​ទាញ​ហ្វ្រាំង​ដៃ​ឡើង​លើ​ដោយ​មិន​ចុច​ប៊ូតុង​ អាច​ធ្វើ​ឲ្យ​ហ្វ្រាំង​ឆាប់​ខូច​ដែរ​ឬ​ទេ?

 

 

បើ​តាម​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​ផ្នែក​យានយន្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ទាញ​ហ្វ្រាំង​ដៃ​ឡើង​លើ​ដោយ​មិន​ចុច​ប៊ូតុង​គឺ​គ្មាន​បង្ក​ផល​ប៉ះពាល់​អ្វី​​ឡើយ​ ក្រៅ​ពី​បញ្ចេញ​សំឡេង​រំខាន​នោះ។ តាម​ពិត​ប៊ូតុង​នេះ​​គ្រាន់​ជា​ប្រព័ន្ធ​គ្រឿង​ចក្រ​ដ៏​សាមញ្ញ​មួយ​ ដោយ​ពេល​ទាញ​ហ្វ្រាំង​ដៃ​ឡើង​លើ​គន្លឹះ​វា​នឹង​រំកិល​លើ​ធ្មេញ​គ្រឿង​ចក្រ​នោះ​ ដែល​បង្កើត​បាន​ជា​សំឡេង។

 

 

ដូច​នេះ​​ប្រសិន​បើ​អ្នក​មិន​ខ្វល់​នឹង​សំឡេង​រំខាន​ទេ​នោះ​មិន​ចាំ​បាច់​ចុច​ប៊ូតុង​ពេល​ទាញ​ហ្វ្រាំង​ដៃ​ឡើង​នោះ​ទេ ប៉ុន្តែ​កុំ​ព្យាយាម​ទម្លាក់​ហ្វ្រាំងដៃ​ចុះ​ទាំង​បង្ខំ​ដោយ​មិន​ចុច​ប៊ូតុង​ឲ្យ​សោះ៕​​​​​​

 

​​​ចុច​អាន៖ ​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង ​ប្រភព៖ Lifehacker