​ប្រយ័ត្ន​ហួស​ពេល! ​ដំឡើងដោយ​ Free នូវ​កម្មវិធី​បកប្រែ​​​ភាសា​តម្លៃ​ ២៥​ ដុល្លារ​ ​

  • 2016-06-15 16:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​វិសេសវិសាល​មែន​ទែន​ដែល​កម្មវិធី​បក​ប្រែ​ភាសា​ អង់គ្លេស​-អេស្ប៉ាញ​មួយ​ធ្លាប់​ដាក់​លក់​ក្នុង​តម្លៃ​ ២៥​ ដុល្លារ​ ឥឡូវ​នេះ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ។

 

 

​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ English Spanish Dictionary - Unabridged ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្មវិធី​បក​​ភាសា​ អង់គ្លេស​-អេស្ប៉ាញ ដ៏​ល្អ​មួយ​ក្នុង​ពិភពលោក​ ដោយ​រួម​បញ្ចូល​ដោយ​ពាក្យ​គន្លឹះ​ៗ​ជា​ច្រើន​ដូច​ជា​ ពាក្យ​ច្បាប់ ឬ​ ពាក្យ​​ខាង​វិជ្ជាពេទ្យ​ ជា​ដើម។ អ្វី​ដែល​ពិសេស​គឺ​កម្មវិធី​នេះ​អាច​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ លើក​លែង​តែ​មុខងារ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​តម្រូវ​ប្រើ​អ៊ីនធឺណិត។

 

 

កម្មវិធី​ខាង​លើ​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​​ក្នុង​រយៈ​ពេល​កំណត់​មួយ​ដោយ​ ផ្អែក​ទៅ​លើ​អ្នក​បង្កើត​កម្មវិធី​នេះ។​ វា​អាច​ត្រឡប់​ទៅ​ជា​គិត​លុយ​វិញ​​​​ក្នុង​​​រយៈពេល​ ប៉ុន្មាន​ម៉ោង ឬ​ ត្រឹម​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ​ ដូច​នេះ​គួរ​ទាញ​យក​ទុក​​បាន​លឿន៕

 

 

ចុច​លើ​រូបភាព​ខាង​ក្រោម​ដើម្បី​ទាញ​យក៖​​​​​​

 

ចុច​អាន៖ បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង ប្រភព៖ AppShopper

អត្ថបទថ្មី