អែតវីន ចាប់​ផ្ដើម​ថត ​MV បទ​ចម្រៀង​ក្រោយ​ជាប់​ជា​តារា​ញញឹម​ស្រស់​នៅ​ហុងកុង

  • 2014-10-29 21:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ចម្រៀង​ក្នុង​ស្រុក​មួយ​ចំនួន​ចាប់​មាន​ការ​ចាប់​អារម្មណ៍​ហៅ អែតវីន ឲ្យ​ទៅ​ចូលរួម​ថត​MV​បទ​ចម្រៀង​ជា​ហូរហែ បន្ទាប់​ពី​សមាជិក​ក្រុម​បង្ហាញ​ម៉ូដ Sun Supper Model រូប​នេះ ជាប់​ជយលាភី​ពាន​រង្វាន់​តារា​ញញឹម​ស្រស់​ពី​កម្មវិធី"Mr Asia Contest 2014” នៅ​ទី​ក្រុង​ហុងកុង។

 

 

 

អែតវីន នឹង​បង្ហាញ​មុខ​ជា​តួ​សំខាន់​លើក​ដំបូង​នៅ​ក្នុង​បទ"Sexy Am Shy” របស់​កញ្ញា សាសា ក្នុង​ផលិតកម្ម Town។ ទោះ​បី​ជា​យ៉ាង​ណា បទ​ចម្រៀង​នេះ នៅ​មិន​ទាន់​បាន​ថត​នៅ​ឡើយ​ទេ ជា​ដំបូង​ត្រូវ​រង់​ចាំ​តារា​ចម្រៀង​ស្រី​ខាង​លើ ហាត់​រាំ​ឲ្យ​បាន​ស្ទាត់​ជា​មុន​សិន ទើប​ពេល​ថត​មិន​សូវ​មាន​ការខុសឆ្គង។

 

ម្ចាស់​ជយលាភី​ញញឹម​ស្រស់​រូប​នេះ ហាក់​មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​ថត​MV​បទ​ចម្រៀង​ជា​លើក​ដំបូង ដោយ​អះអាង​ថា គ្រាន់​តែ​ដើរតួ​ជា​បុរស​សិច​ស៊ី​មាន​សាច់ដុំ​មាំ ហើយ​អ្នក​ដឹក​នាំ​ជ្រើសរើស​ឲ្យ​សម្ដែង​ក្នុង​បទ​ចម្រៀង​នេះ គឺ​ដោយ​សារ​តែ​រូប​គេ​មាន​រាងកាយ​មាំមួន​ដូច្នេះ​ដែរ។

 

 

តារា​បង្ហាញ​ម៉ូដ​ខាង​លើ បាន​ប្រាប់​ Sabay បន្ថែម​ទៀត​ថា មាន​ផលិតកម្ម​មួយ​ចំនួន​ទៀត បាន​ទាក់ទង​រូប​គេ​ឲ្យ​សម្ដែង​ក្នុង​បទ​ចម្រៀង​របស់​ពូក​គេ មួយ​រយៈ​ចុង​ក្រោយ​នេះ។ រូប​គេ​បាន​យល់​ព្រម​ចំពោះ​សំណើ​នេះ​រួច​ហើយ ក្នុង​លក្ខខណ្ឌ​ទៅ​រួច ដែល​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​គេ។ នៅ​មិន​ទាន់​បាន​ដឹង ភាគី​ផលិតកម្ម​ទាំង​នោះ តម្រូវ​ឲ្យ​តារា​សាច់ដុំ​ញញឹម​ស្រស់​រូប​នេះ​សម្ដែង​បទ​អ្វី​នៅ​ឡើយ​ទេ។

 

អែតវីន ជា​បេក្ខភាព​ចំណាត់​ថ្នាក់​លេខ​១ ផ្នែក​ខាង​តារា​បង្ហាញ​ម៉ូដ​បុរស​នៅ​កម្ពុជា​ក្នុង​កម្មវិធី"Mr Asia Contest Cambodia” ។ តារា​បង្ហាញ​ម៉ូដ​រូប​នេះ​តែ​ម្នាក់​គត់ ដែល​បាន​មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​កម្មវិធី"Mr Asia Contest ” បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​សិល្បៈ​ក្នុង​តំបន់​អាស៊ី និង​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​នេះ ហើយ​ជា​លទ្ធផល​តំណាង​កម្ពុជា​ជាប់​ជា​តារា​ញញឹម​ស្រស់ សម្រាប់​ការ​ចូលរួម​ជា​លើក​ដំបូង​នេះ៕

អាន​អត្ថបទ៖ ណូម័រ ត្រៀម​ធ្វើ​ជំនួញ​តាម​online ដែរ!

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ សាមី​ខ្លួន អែតវីន

អត្ថបទពេញនិយម